Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា​

spot_img

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ អញ្ជើញ​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧​មករា លើក​ទី​៤០​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាង​មហោឡារិក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា ត្រូវ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​កងរំពង​ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៩​នេះ ការអបអរសាទរ​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នឹងធ្វើ​យ៉ាង​មហោឡា​រឹក អធិកអធម​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ដែលមាន​ការចូលរួម​ពី​មហាជន​រាប់ម៉ឺន​នាក់ ជាមួយ​ការ​រំលេច​ចេញ​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​នានា ដូចជា​ការ​ឈរ​តំរៀប​គ្នា​ចេញ​ទង់ជាតិ​របស់​កម្ពុជា ការ​តំរៀប​ចេញ​ជា​រូបភាព​ព្រាប និង​អក្សរ​ផ្សេងៗ​។ ក្នុងនោះ​ក៏មាន​ការបង្ហាញ​ពី​សមិទ្ធិផល​នានា​កើតចេញពី​សុខសន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បើតាម​​គេហទំព័រ Facebook សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ៖ “​ខ្ញុំ​​និង​ភរិយា សូម​អរគុណ​បងប្អូន​ជនរួមជាតិ សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ព្រមទាំង​មិត្ត​រួម​អាវុធ និង​អ​តី​យុទ្ធជន ដែល​បាន​លះបង់​គ្រប់យ៉ាង​រួមទាំង​អាយុជីវិត​ក្នុង​ការចូលរួម​រំដោះប្រទេស​បាន​រួច​ផុតពី​សង្គ្រាម និង​ពីរ​បប​ប្រល័យ​ពូជសាសន៍ ដែល​ធ្វើអោយ​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព និង​រីកចម្រើន​មកទល់​សព្វថ្ងៃនេះ​។ ច្បាស់​ណាស់​មាន ៧ មករា ទើប​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​មកទល់​សព្វថ្ងៃ​។​

​នៅថ្ងៃនេះ យើងទាំងអស់គ្នា​សប្បាយរីករាយ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧​មករា ២០១៩) ទាំង​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
​ខ្ញុំ​និង​ភរិយា សូម​ប្រគេន​ពរ តេជគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កងទ័ព​ជាតិ​នៅ​ទូទាំងប្រទេស សូម​ទទួលបាន​នូវ​សេចក្តីសុខ និង​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ព្រមទាំង​ពុ​ទ្ឋ​ពរ​ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​

ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​យ៉ាង​មហោឡា​រឹក​ខួប​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​។​

​ក្នុង​សុន្ទរកថា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលេច​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍​។ សម្តេច​តេ​ជោ បាន​លើក​បង្ហាញ​ពី​ការតស៊ូ ពលី​កម្ម​សព្វបែបយ៉ាង​របស់​យុទ្ធជន យុទ្ធ​នារី​អ្នកស្នេហាជាតិ​ក្នុង​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅ​ស្រោចស្រង់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើក​បង្ហាញ​ពី​វឌ្ឍនភាព​ជាតិ ក្នុង​រយៈពេល​៤០​ឆ្នាំកន្លងមក និង​បង្ហាញ​នូវ​ទស្សនៈ ចក្ខុវិស័យ​ដ៏​មុត​ស្រួច​ក្នុង​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ត្រើយ​វឌ្ឍនភាព និង​វិបុលភាព​។​

 

​ខាងក្រោម​នេះ ជា​សុន្ទរកថា​ទាំងស្រុង​ចំនួន​១១​ទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ចំពោះមុខ​មហាជន​រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៖

    

ដោយ ​៖​ កូ​ឡាប​

spot_img
×