Monday, December 6, 2021

លី តឺ​ហួរ កុំ​យំ​អី ព្រោះនេះ​ជា​អំណាច​នៃ​ធម្មជាតិ គ្មាន​អ្នកណា​ប្រឆាំង​បានទេ​! នោះ​គឺ​…​ពេលវេលា​ណា៎​!

​តារា លីវ តឺ​ហួរ ឆ្នាំនេះ​មាន​វ័យ ៥៧ ឆ្នាំ ហើយ ។ លោក​ជា​និមិត្តរូប​នៃ​ជំនាន់​មនុស្ស​កើត​ក្នុង​ទសវត្សរ៍​ទី​៨០ ន​និង ៧០ ម្លេះ ។​

​ពិតណាស់ ដែ​លោក​តក់ស្លុត ខណៈពេល​កំពុងស្ថិត​លើ​ឆាក ស្រែកច្រៀង​កាល់ពី​ថ្ងៃទី​២៨ ខែធ្នូ កន្លងមក ស្រាប់តែ​លែង​ឮ​…​សម្លេង ។ ថ្ងៃនោះ លោក​បាន​ទ្រហោយំ សុំទោស​ទស្សនិកជន ហើយ​ទ​ទួ​ច​សុំ​ឲ្យ​គេ​យក​សំបុត្រ​ទៅ​ប្តូរ​យកលុយ​វិញ ។​

​ប៉ុន្តែ គ្មាន​អ្នកណា​យល់ព្រម​នឹង​សំណូមពរ​ប្តូ​សំបុត្រ​យកលុយ​របស់លោក​ទេ ។​

​ពួកគេ​បែរជា​សម្រេចចិត្ត​រក្សាទុក​សំបុត្រ​ទស្សនា ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ខ្លួន ។​

​លោក​បាន​មល​ស្រាល​ពេលវេលា​ណា៎​! លោក​អាយុ ៥៧ ឆ្នាំ ហើយៗ «​ព្រហើន​» ហ៊ាន​រៀបចំ Concert ដល់​ទៅ ២០ បន្តបន្ទាប់​គ្នា ។​

​គប្បី​ដឹងថា លីវ តឺ​ហួ ពុំ​ត្រឹមតែ​ជា​តួ​សម្តែង​អស្ចារ្យ​ទេ តែ​លោ​កនៅ​ជា​អ្នកចម្រៀង​ដ៏​ល្បី​មួយរូប​ផងដែរ ។ លោក​បាន​ស្រក់​ទឹកភ្នែក ពេលដែល​ច្រៀង​សុខៗ ស្រាប់តែ​លែង​ឮ​… ស្នូរ​ច្រៀង ។ លោក​ស្លុតចិត្ត ទប់ទឹក​ភ្នែក ឱនក្បាល​សុំទោស​… ។​

​កុំ​បណ្តោយ​ខ្លួន កុំ​អំនួត​ថា «​ឈ្នះ​ពេលវេលា​» ឲ្យ​សោះ ។ វា​ពុំ​អាច​ដូច​អ្នកគាំទ្រ ស្រែកថា​៖ លីវ តឺ​ហួរ ពុំបាន​ចាស់​ទេ ក្នុង​អារម្មណ៍​ពួកគេ ។​

​អ្នកគាំទ្រ ឃើញ​លោក​យំ ពួកគេ​បាន​ត្រឹម​យំ​តាម​ប៉ុណ្ណោះ ព្រោះ​យ៉ាងណា លោក​គឺជា​និមិត្តរូប​របស់​ពួកគេ​ជាង ៣ ទសវត្សរ៍​មកហើយ​! ៕ ចន្ទ្រា​