Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចំនួន​៥៨​នាក់ រង​គ្រោះ​ថ្នាក់​ដោយ​សា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឆ្នាំ​២០១៨ ក្នុងនោះ១០នាក់​ បានស្លាប់

spot_img

ភ្នំពេញ ៖ អាជ្ញាធរមីន នៅថ្ងៃទី៧ខែមករាឆ្នាំ២០១៩នេះ​ បានបញ្ចេញរបាយការណ៍ពីអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០១៨ ដោយក្នុងនោះមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិត​ពីខែ​មករា មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ៥៨នាក់ តួលេខនេះ មានចំនួនដូចគ្នានៅឆ្នាំ២០១៧​ដែលមាន​ជនរង​គ្រោះចំនួន ៥៨​នាក់។

អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះចំនួន ៥៨នាក់ ក្នុងឆ្នាំ២០១៨ មាន៖ ជនរងគ្រោះដោយសារមីន ចំនួន ១៣នាក់ (២២ភាគរយ) និងដោយសារសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ចំនួន ៤៥នាក់ (៧៨ភាគរយ) ។ ជនរងគ្រោះជាបុរស ចំនួន ៣៦នាក់ (៦២ភាគរយ) ជាក្មេងប្រុស ចំនួន ១៤នាក់ (២៤ភាគរយ) ជាស្ត្រី ចំនួន ៦នាក់ (១០ភាគរយ) និងជាក្មេងស្រី ចំនួន ២នាក់ (៤ភាគរយ)។ ជនរងគ្រោះស្លាប់ ចំនួន ១០នាក់ (១៧ភាគរយ) ពិការ ចំនួន ១២នាក់ (២១ភាគរយ) និងរបួស ចំនួន ៣៦នាក់ (៦២ភាគរយ) ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ដែល​បាននឹង​កំពុងរស់នៅក្បែរតំបន់ សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ឲ្យមានការប្រយ័ត្នខ្ពស់ និងត្រូវសហការជា​មួយ​ភ្ងាក់ងារ​កម្ចាត់មីន ដើម្បីផ្តល់នូវព័ត៌អំពីមីន ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×