Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​សង្ស័យ​ម្នាក់ ភ្ជង់​ម្ចាស់​វេរ​លុយ ប្លន់​យក​លុយ​ជាង​៦​លាន​រៀល

spot_img

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព យកកាំបិតភ្ជង់ម្ចាស់វេរលុយ ប្លន់យកលុយត្រូវបានសមត្ថកិច្ច និង ពលរដ្ឋដេញ​ចាប់បាន កាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ផាន់ សុខភ័ស្រ្ត ហៅជា ភេទ ប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅ ភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុជន​សង្ស័យបានជិះម៉ូតូមួយគ្រឿងសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ១B-៧៦៥បានជិះម៉ូតូចូលទៅផ្ទះជនរងគ្រោះ ហើយបានសួរ​ចុះ​សួរឡើងក៏បានចូលទៅកៀកជនរងគ្រោះរួចយកកាំបិតភ្ជុងគំរាមឲ្យនៅស្ងៀបរួចទើបគេប្រមូលយកលុយចេញពីថត តុ និង ប្រញ៉ាប់​ឡើង​ម៉ូតូររបស់ខ្លួនជិះចេញ​ទៅតែម្តង ។ ក្រោយពីជនសង្ស័យប្រមូលលុយចេញទៅ ជនរងគ្រោះនិង ប្រជាពល​រដ្ឋដែលរស់​នៅក្បែ​រ​នោះ បានស្រែកឆោឡោឡើង ថាចោរៗៗ ។ ឃើញដូចនេះ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បានដេញតាមជនសង្ស័យរហូត ដល់​ជន​សង្ស័យភ័យស្លន់ស្លោ ដាក់ម៉ូតូ និង កាំបិត ចោល ទៅពួនសម្ងំនៅក្រោមផ្ទះអុំស្រី ផាន់ តុម ត្រូវជាម្តាយចិញ្ចឹមរបស់ជនល្មើស នៅ​ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថិកិច្ចបានរកឃើញ នូវវត្ថុតាង ដាវមួយ ទូរសព្ទ័ដៃមួយ ម៉ូតូជនល្មើសជិះធ្វើសកម្មភាពនិងលុយបានមកវិញចំនួន៦លាន៣០ម៉ឺនរៀល ។

នៅពេលនេះសមត្ថិកិច្ចកំពុងកសាងសសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×