Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ដោះលែង ជនសង្ស័យ​ពីរ​នាក់ ដោយសារ មិន​មាន​ភស្ដុតាង​ករណី បាត់​រថយន្ដ​កាមរី បា​ឡែន​នៅ​ឃុំ​ព្រះ​ស្រែ​

spot_img

កំពង់ស្ពឺ​ ៖ បន្ទាប់ពី​មាន​សំណុំរឿង​បែកធ្លាយ ព័ត៌មាន​ថា លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ដោះលែង​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ ប្លន់ ២​នាក់ តាម​ការស្នើសុំ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​នោះ នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តីបំភ្លឺ​ដល់​សាធារណជន​មួយ​ច្បាប់​ថា ការដោះលែង​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ក្រោយ​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​នាក់ មិន​មាន​ភស្ដុតាង និង​តម្រុយ​ជាប់​ពាក់ព័ន្ធ​ករណី​បាត់​រថយន្ដ​កាមរី បា​ឡែន​នៅ​ឃុំ​ព្រះ​ស្រែ​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុ​ករបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា “​សូម​ធ្វើ​ការបំភ្លឺ ជូន​សាធារណជន ពាក់ព័ន្ធ​ករណី​នគរបាល​ធ្វើការ​ដោះលែង​ជន សង្ស័យ​ពីរ​នាក់​ដែល​នគរបាល​បាន​ឃាត់ខ្លួន​និង​បាន​បន្ដ​នីតិវិធី ៤៨​ម៉ោង​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ក្រោយ​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​នាក់ មិន​មាន​ភស្ដុតាង និង​តម្រុយ​ជាប់​ពាក់ព័ន្ធ​ករណី​បាត់​រថយន្ដ​កាមរី បា​ឡែន​នៅ​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ កាល​ពី​ថៃ្ង​ទី​១ ខែ​មករា ឆ្នាំ​២០១៩ នោះទេ នគរបាល​ស្នើសុំ​គោលការណ៍​តាម​រយៈ​លោក​ស្នងការ​និង​បាន​ការឯកភាព​ពី​លោកស្រី​ព្រះរាជអាជ្ញា អនុញ្ញាតិ​ឲ្យ​ជន​ទាំង​ពីរ​នាក់​វិលត្រឡប់​ទៅផ្ទះ​វិញ​និង​ចាត់ការ​នីតិវិធី​បន្ដ​”​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ស្ពឺ បានចេញ​សេចក្តី​ថ្លែង​ការណ៍​ថា រឿង​លែង​ចោរប្លន់ ២​នាក់ គឺ​ព្រះរាជអាជ្ញា​ធ្វើតាម ការស្នើសុំ​របស់​លោក​ស្នងកា​រ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ លេខ ២៧ ស​.​ថ​.​ក​/០១៩ របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ផ្ញើ​របាយការណ៍​លេខ ០៣ ចុះ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ស្នើសុំ​ឲ្យ ព្រះរាជអាជ្ញា ដោះលែង​ជនសង្ស័យ ជា​ចោរប្លន់ ទាំង​២​នាក់​នោះ វិញ ព្រោះ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​នោះទេ​។​

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​ស្នើសុំ ឲ្យ​លែង​ជនសង្ស័យ​ចោរប្លន់ ទើប​ព្រះរាជអាជ្ញា សម្រេច​ឲ្យ​ដោះលែង ដោយ​ចារ​លើ​របាយការណ៍​រប​ស់​លោក​ឧត្តមសេនីយ៍ ទោ ស្នងការ ដោយ​តម្រូវឲ្យ នគរបាល​៖ ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ត្រូវ​មាន​អ្នកធានា​ច្បាស់លាស់ និង​ឲ្យធ្វើ​កិច្ចសន្យា​មិន​ប្រព្រឹត្ត​ខុសច្បាប់​។​

​អ្នកនាំពាក្យ​សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ថា សំណុំរឿង និង​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​មិន​ទាន់​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​នីតិវិធី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ថា ពុំទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ លើ​ការចោទប្រកាន់​ជន​សង្ស័យ​​ទាំង​២​នាក់ ។ ដូច្នេះ​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ តម្រូវឲ្យ សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ទាំង​២​នាក់ មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ឲ្យ​ឆាប់​បំផុត ដើម្បី​បន្ត​នីតិវិធី​។​

​សូម​បញ្ជាក់​សំណុំរឿង​នេះ ត្រូវបាន បែកធ្លាយ ព័ត៌មាន​ថា លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោះលែង​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ ប្លន់ ២​នាក់ កាលពី​ថ្ងៃ​ទី​៤​មករា​២០១៩ ជា​ថ្នូរ​នឹង​ទឹកប្រាក់​។​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឲ្យ​ឆាប់​បំផុត ដើម្បី​បន្ត​នីតិវិធី​។​

​សូម​បញ្ជាក់​សំណុំរឿង​នេះ ត្រូវបាន បែកធ្លាយ ព័ត៌មាន​ថា លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោះលែង​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ ប្លន់ ២​នាក់ កាលពី​ថ្ងៃ​ទី​៤​មករា​២០១៩ ជា​ថ្នូរ​នឹង​ទឹកប្រាក់​។​

​សូម​ជម្រាប​ជូន​ថា ក្រុមចោរប្លន់ ទាំង ២​នាក់ ដែល​នគរបាល ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ អា​យ អ៊ីង ហៅ អឿន ម៉ៅ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ែ ឃុំ​កំពង់​អុស ស្រុក​ព​ញ​ឮ ខេត្ត​កណ្ដាល និង​ទី​២​ឈ្មោះ នោ ព​ន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អន្សែ ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ​ឈ្មោះ អា​យ អ៊ីង ហៅ អឿន ម៉ៅ ត្រូវ​ចាប់ខ្លួន កំពុង​បើក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ស៊េរី​ឆ្នាំ ២០០២ ចេញពីផ្ទះរ​បស់​ជនសង្ស័យ ឈ្មោះ នោ ព​ន នៅ​ចំណុច​ភូមិ​ព្រៃ​អន្សែ​ឃុំ​ជំពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​បើ​តាម​សមត្ថកិច្ច រថយន្ត​ខាងលើ​ត្រូវ ពួក​គេ​លួច​បាន រួច​យក​ទៅ​លាក់ទុក នៅផ្ទះ​របស់​ឈ្មោះ​នោ ព​ន កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អា​យ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ច​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នោ ព​ន យក​ទៅ​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន សារភាពថា ពួកគេ ធ្លាប់​ធ្វើ​សកម្មភាព កាច់​ក​ម៉ូតូ នៅ​ខេត្ត​ព្រះសីហនុ ចំនួន ៣​លើក យកមក​លក់​នៅ​ឈ្មោះ នោ ព​ន​។ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​ចោរប្លន់​ឆ្លង​ខេត្ត ខាងលើ សមត្ថកិច្ច ដកហូត​វត្ថុតាង​មួយចំនួន ពី​ឈ្មោះ អា​យ អ៊ីង ហៅ អឿន ម៉ៅ រួមមាន​៖ រថយន្ត​ម៉ាក​សាំ​យ៉ុងព័​ណ័ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ចំនួន ១​គ្រឿង និង​គ្រឿង​សោ​។ នៅពេល​ឃាត់ខ្លួន ឈ្មោះ នោ ព​ន សមត្ថកិច្ច ដកហូត​បាន ម៉ូតូ ម៉ាក សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1K-1421 និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។ លុះ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ទាំង ២​នាក់​បាន​ហើយ ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ នោ ព​ន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ បាន​យកប្រគល់​វត្ថុតាង​មួយចំនួន ទៀត​រួមមាន ​៖ កូនសោ ប្រដាប់​ឆ្កឹះ​សោ​ម៉ូតូ ប្រដាប់​កឹប​ស្លាក​លេខ ជាដើម​៕ ​ដោយ ​៖ ​រចនា​

  

spot_img
×