Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការក្រុង​ភ្នំពេញ​ឃុំខ្លួន​យោធា​ម្នាក់ ជា​អតីត​ប្តី​ដើម ចាក់​សម្លាប់​ប្ដី​ក្រោយ ជា​ជនជាតិ​ចិន​

spot_img

ភ្នំពេញ ​៖ តុលាការក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ បុរស​ម្នាក់​មាន​តួនាទី​ជា​ពេទ្យ​ទាហាន ដែល​យក កាំបិត​ចាក់ បុរស​ជនជាតិ​ចិន ជា​ប្ដី​ក្រោយ​របស់​អតីត​ប្រពន្ធ និង​ម្តាយក្មេក ឱ្យ​របួសធ្ងន់​។​

​យោងតាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ឃើញថា បុរស​រូប​នោះ​ត្រូវ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន ហើយ​ប្រសិនបើ​តុលាការ រកឃើញ​ពិរុទ្ធ​ដូច​ការចោទប្រកាន់ ជនជាប់ចោទ​អាច ប្រឈម នឹង​ការ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​កម្លាំ​នគរបា​លអធិការ​ដ្ឋា​ន​នគរបាល​ស្រុក​សង្គម​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ អនុវត្ត​តាម​បញ្ជារ​ឩ​ត្ដម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត សហការ​ជាមូយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្នងការ​ដ្នា​ន​នគរបាល​រាជធាណី​ភ្នំពេញ និង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ឈ្មោះ គង់ សល់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ពេទ្យ​ទាហាន តាម​ដីការ​តុលាការ​រាជ​ធានី​ភ្នំពេញ ដែល​ប្រព្រិត្ត​ល្មើស​ករណី​ឃាតកម្ម ជនសង្ស័យ​ខាងលើ​នេះ​បាន​រត់​មក​លាក់​ខ្លួន​លើ​ភ្នំ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី​បច្ចុប្បន្ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បានប្រគល់​ជនសង្ស័យ​ខាងលើនេះ ជូន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក​កម្លាំង​ក្រសួង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ​។​

​សូមជម្រាបថា នៅ​ម៉ោង​ជាង​៧​យប់ ថ្ងៃ​ចន្ទ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្ទះ​លេខ​៧៩៣ (​ហាង Family BBQ Buffet) ផ្លូវ​១០១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បុរស​ជនជាតិ​ចិន ដែល​ជា​ប្ដី​ក្រោយ បាន​ស្លាប់ ដោយសារ​អតីត​ប្តី​ដើម បាន​​លប​ចាក់​សម្លាប់ ។ នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​នារី​រងគ្រោះ (​ជា​ប្រពន្ធ​) និង​ក្រុមគ្រួសារ (​មានកូន​២​នាក់ និង​ស្ត្រី​ម្នាក់​ទៀត​ជា​ម្ដាយ​) បាន​ជិះ​រថយន្ត Highlander មួយ​គ្រឿង​មក​ហាង​កើតហេតុ​ខាងលើ ទើប​មួយសន្ទុះ​ក្រោយមក មាន​ជនជាតិ​ចិន​ដែល​ជា​សង្សារ ជិះ​កង់​មក​តាម​ក្រោយ ទើប​នាំគ្នា​ហៅ​ស៊ុប​ហូប​ជុំគ្នា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជន​ដៃ ដល់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក PCX មិន​ចាំ​ស្លាក​លេខ កាត់​មុខ​ហាង​មួយ​ជុំ រួច​ទើប​ជិះ​យក​ម៉ូតូ​ទៅ​ទុក​នៅ​ខាងក្រោយ​រថយន្ត ដែល​គេ​ចត​ចោល​នៅក្បែរ​ហាង​ខាងលើ រួច​ដើរចូល​ទៅក្នុង​ហាង ស្របពេល​នោះ​ដែល​ក្រុម​នារី​រត់​តុ ក៏​បាន​សាកសួរ​រក​ថា អញ្ជើញពិសា​អ្វី​ដែរ តែ​បុរស​ដៃដល់ មិន​ឆ្លើយតប​នោះទេ បែរ​ជាប្រ​ញ៉ាប់​ដើរ​សំដៅ​ទៅ​រក​បុរស​ជនជាតិ​ចិន​រងគ្រោះ ដែល​កំពុង​អង្គុយ​ហូប​ស៊ុប​ជាមួយ​ប្រពន្ធ និង​កូន​រួម​ទាំង​ម្ដាយក្មេក រួច​ធ្វើ​សកម្មភាព​ដក​កាំបិត​ដែល​ទុក​នៅ​ក្នុង​កាបូបស្ពាយ​នោះ ចាក់​ទៅលើ​ជនជាតិ​ចិន​ជាច្រើន​កាំបិត បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ហូរ​ឈាម​ពេញ​ហាង ចំណែកឯ​នារី​ជា​ប្រពន្ធ និង​ស្ត្រី​ជា​ម្ដាយ​ក៏​ត្រូវបាន​បុរស​ជា​ប្ដី​នោះ ចាក់​ជាច្រើន​កាំបិត បណ្ដាលឲ្យ​របួស​ធ្ងន់​ទាំង​២​នាក់​នោះ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ចាក់​ទៅលើ​មនុស្ស​៣​នាក់​ខាងលើ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ហើយ ជនដៃដល់​បាន​ដើរចេញ​ពី​ហាង​ខាងលើ​ទៅ​យក​ម៉ូតូ​វិញ ស្របពេល​ជាមួយ​គ្នា​នោះ​មាន​ភ្ញៀវ និង​បុគ្គលិក​ក្នុង​ហាង បានរ​ត់​ចេញមក​ជួយ​ចាប់​ដែរ តែ​ដោយសារតែ​ឃើញ​កាំភ្លើង​នៅជាប់​ចង្កេះ​របស់​ជន​ដៃដល់​នោះ ទើប មិន​មាន​អ្នកណា​ហ៊ាន​ចូល​ទៅ​ឃាត់ និង​ចាប់​ឡើយ ទើប​បណ្ដោយ​ឲ្យ​ជន​ដៃដល់​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។​

​បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ និង​ស្ត្រី​ជា​ម្ដាយ​ដែល​រងរបួស ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​ឯ​គ្លីនិក​ឯកជន រីឯ​បុរស​ជនជាតិ​ចិន​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​រុស្ស៊ី តែ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×