Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ហ៊ុន ស៊ី​ណាត ៖ បុគ្គល​ឈ្មោះ​ប៉ូ នា​ប ថ្លើមធំ​ហ៊ាន​ក្លែង​ហត្ថលេខា លោក​ហ៊ុន សាន ដើម្បី​ឈ្នះក្តី​

spot_img

​លោកស្រី​ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេជោ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃទី​៨​មករា​នេះ​ថា ជម្រាបជូន​​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត ក្នុង​កម្មវត្ថុ​សំណើរ​សុំ​មាន​វិធានការ​លើ​បុគ្គល​ឈ្មោះ​ប៉ូ នា​ប (​ហៅ​អ៊ឹង នា​ប​) ដែល​បាន​ក្លែង​ហត្ថលេខា​របស់​បងប្រុស​នាង​ខ្ញុំ ( ហ៊ុន សាន​) ចុះ​ថ្ងៃ​ទី​ថ្ងៃទី​០៤ ខែ​០៦ ឆ្នាំ​២០០៥ និង​ថ្ងៃ​ទី​២០ ខែ​១០ ឆ្នាំ​២០០៥ ដើម្បី​ឈ្នះក្តី ក្នុង​រឿងក្តី​ប្តឹង​ទាមទារ​ដី ដោយ​គំនិត​ទុច្ចរិត ។

​លោកស្រី បាន​បន្ថែមថា តប​តាម​កម្មវត្ថុ​និង​យោង​ខាងលើ នាង​ខ្ញុំ​សូម​ជម្រាប​ជូន​លោក​ព្រះរាជអាជ្ញា​ជ្រាបថា បុគ្គល​ឈ្មោះ​ប៉ូ នា​ប​(​ហៅ​អ៊ឹង នា​ប​)​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ហត្ថលេខា​របស់​បងប្រុស​ខ្ញុំ ដោយ​ធ្វើ​លិខិត​ក្លែង​ចុះ​ថ្ងៃ​ទី​ថ្ងៃទី​០៤ ខែ​០៦ ឆ្នាំ​២០០៥ និង​ថ្ងៃ​ទី​២០ ខែ​១០ ឆ្នាំ​២០០៥​ទៅកាន់​តុលាការ​កំពូល​ដើម្បី​ឈ្មះក្តី​ក្នុង​រឿង​ប្តឹងទាមទារដី ជាមួយ​និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​ដូច្នេះ​ថ្ងៃនេះ​បងប្រុស​ខ្ញុំ គាត់​បដិសេធ​លិខិត​អន្តរាគមន៍​ចុះ​ថ្ងៃ​ទី​ថ្ងៃទី​ថ្ងៃ​ទី​ថ្ងៃទី​០៤ ខែ​០៦ ឆ្នាំ​២០០៥ និង​ថ្ងៃ​ទី​២០ ខែ​១០ ឆ្នាំ​២០០៥ ទាំងស្រុង ដោយ​មូលហេតុ​មិនមែន ជា​ហត្ថលេខា​របស់​បងប្រុស​ទេ និង​ស្នើសុំ​លោក​ព្រះរាជអាជ្ញា មាន​វិធានកា​រលើ​ជន​ប្រព្រឹត្ត​អំពើ​ក្លែង​នេះ ហើយ​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់ ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ ដោយ​អំពើ​របស់​ឈ្មោះ​ប៉ូ នា​ប​(​ហៅ​អ៊ឹង នា​ប​) បាន​បាត់បង់​ដី​ជា​កម្ម​សិទ្ធ ។​

​អាស្រ័យហេតុនេះ សូម​លោក​ព្រះរាជអាជ្ញា​ន​មេត្តា ទទួល​នូវ​សំណើ​របស់​នាង​ខ្ញុំ ដូច​មាន​ក្នុង​កម្មវត្ថុ​ខាងលើ ។​

​លោកស្រី​ហ៊ុន ស៊ី​ណាត បាន​លើកឡើង​ថា សូម​លោក​ព្រះរាជអាជ្ញា ទទួល​នៅ​ការ​រាប់អាន​អំពី​នាង​ខ្ញុំ សូម​ភ្ជាប់​លិខិត​បដិសេធ ។ ថ្ងៃនេះ ក៏​សុំ​លា​មិត្ត​រួម Facebook ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​មិនដឹង​ថា​ប៉ុន្មាន​ខែ​ទេ ទើប​ត្រឡប់​មក​វិញ ។ ជម្រាប​បងប្អូន​ដែល​មក​ឲ្យ​ខ្ញុំ​ជួយ​នោះ នាង​ខ្ញុំ​ជួយ​បាន​តែ​ប៉ុណ្ណឹង​ទេ​៕ ដោយ​ ៖​ រចនា​

spot_img
×