Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​

spot_img

​ភ្នំពេញ ​៖ ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ​​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​អ្នក​នយោបា​យជាប់​បំរាម អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឡើងវិញ​។​

​បើ​យោង​តាម​ព្រះរាជក្រម​ដែល​បណ្តាញ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណ​បក្ស​នយោបាយ គឺជា​ការ​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ ធ្វើ​នយោបាយ​មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ធ្វើ​នយោ​បាយ​ឡើងវិញ​។​

​ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូច​មាន​នៅក្នុង​ព្រះរាជក្រម ​៖​

​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×