Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អគារ​កាស៊ីណូ របស់​ឧកញ៉ា កុក អាន នៅ​ក្រុង​ប៉ោយ​ប៉ែត របួស​មនុស្ស​៦​នាក់​

spot_img

​បន្ទាយមានជ័យ​ ៖ ករណី​អគ្គិភ័យ​ឆេះ​អគារ​កាស៊ីណូ កម្ពស់​១៨​ជាន់​របស់​ឧកញ៉ា កុក អាន ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្តាលឲ្យ​មាន​មនុស្ស​៦​នាក់​រងរបួស ក្នុងនោះ​មាន​ជនជាតិខ្មែរ​៥​នាក់ និង​ជនជាតិ​ចិន​ម្នាក់ និង​ខូចខាត​សម្ភារ​មួយចំនួន​។​

​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ បានបញ្ជាក់​ថា អគ្គិភ័យ​នេះ​បានចាប់ផ្តើម​ឆាបឆេះ​នៅ​ម៉ោង​៩៖៣៥​នាទី​យប់ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ជណ្តើរយន្ត នៅ​ជាន់​ទី​៤​នៃ​អាគារ​។ ជនរងគ្រោះ​ទាំង​៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី តែ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ គ្រាន់តែ​ថប់ដង្ហើម​ដោយសារ​ត្រូវ​ផ្សែងភ្លើង​និង ខូចខាត​សម្ភារ​មួយចំនួន​។​

អគ្គិភ័យ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ពន្លត់បាន​ទាំងស្រុង នៅ​ម៉ោង​នៅ​ម៉ោង​២​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​៧​គ្រឿង និង​រថយន្ត​របស់​កា​ស៊ីណូ​៣​គ្រឿង​។​

​យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់ ពី​ទំហំ​នៃ​ការខូចខាត ឡើយ​៕ ដោយ​ ៖ ​រចនា​

spot_img
×