Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​ទៅលេង​ចិន ខណៈ​កំពុង​ចរចារ​ជាមួយ​ជាមួយ លោក​ត្រាំ ដើម្បី​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ទី ២

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៃ​ប្រទេស​​ទាំងពីរ​បាន​បញ្ជាក់​។​

​គីម ជុង​អ៊ុន​នឹង​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន​ជា​មួយ​ប្រពន្ធ​ឈ្មោះ Ri Sol-ju រហូត​ដល់​ថ្ងៃ​ទី ១០ មករា​នេះ​។​

​ការធ្វើដំណើរ​ទៅ​កាន់​ចិន​នេះ កើតឡើង​ក្រោយ​ពេល​មាន​ការចុះផ្សាយ​ថា អា​មេ​រិច និង​កូរ៉េខាងជើង​កំពុង​ចរចារ​គ្នា​រក​ទីកន្លែង​ធ្វើ​កិច្ចប្រជុំ​កំពូល​សម្រាប់​មេដឹកនាំ​ទាំងពីរ ក្រោយពេល​ធ្លាប់បាន​ជួប​គ្នា​ម្តង​រួចមកហើយ​កាលពី​ខែមិថុនា ឆ្នាំមុន​។​

​នេះ​គឺជា​ការធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​លើក​ទី ៤​របស់​មេដឹកនាំ​ផ្តាច់ការ​រូប​នេះ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​តែ​មួយ​របស់​ខ្លួន​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ​មាន​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​​ជាច្រើន​រូប​បាន​អមដំណើរ គីម ជុង​អ៊ុន​។​

​វត្តមាន​របស់ គីម ជុង​អ៊ុន​ទៅកាន់​ប្រទេស​ចិន​បែបនេះ ត្រូវបាន​គេ​ព្យាករណ៍​ថា កិច្ចប្រជុំ​កំពូល​​លើក​ទី ២​រវាង​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​អាច​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​កាលពីដើម​សប្តាហ៍​នេះ លោក​ដូណាល់ ត្រាំ បាន​និយាយថា ទីកន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​​មេដឹកនាំ​កូរ៉េខាងជើង​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕ សុភ័ក្ត្រ

​ប្រភពៈ BBC

spot_img
×