Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាក​បាល់ទាត់​ចាន់​វឌ្ឍនាកា​បើករថយន្ត​បុក​ខឿន​ផ្លូវ​ស្ពាន​អាកាស​៧​មករា​

spot_img

​ភ្នំពេញ​ ៖ កីឡាក​បាល់ទាត់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចាន់​វឌ្ឍនាកា បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បត់​ស្តាំ​ដៃ​ឆ្លងផ្លូវ​លឿន​ជ្រុល​បុក​ខឿន​ផ្លូវ​ស្ពាន​អាកាស​៧​មករា បែក​រាយ​ពេញ​ផ្លូវ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ខាងឆ្វេង យ៉ាងដំណំ​ទៅមុខ​លេង​រួច​តែ​មិន​មាន​អ្នក​រង​បួស​។ ហេតុ​ការណ៌ នេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងក្រោយ​ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្សី កែង​និង​ផ្លូវ​២៧១ ភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ចំណែក​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​នេះ​បានឲ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិចស៊ីស​ស៊េរី​ទំនើប​ NX200t​ មួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AX-7011 ​បើកបរ​ដោយ​បុរស​ម្នាក់​រួមដំណើរ​និង​នារី​ម្នាក់​ទៀត​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​ស​ហព​័ន្ធរុស្សី​ទិសដៅ​ពី​លិច​ទៅ​កើត ផ្លូវ​ខាង​ក្រោម​ស្ពាន​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​កែង​និង​ផ្លូវ​២៧១​បាន​បត់​ស្តាំ​ដៃ​លឿន​ពេក​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវបែក​រាយ​ពេញ​ផ្លូវ​ហើយ​រថយន្ត បង្ករ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅមុខ​ចំងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ខូចខាត​ផ្នែក​ខាង​មុខ​ខាងឆ្វេង​និង​បែក​កង់​ទៅ​មុខលេ​រួច​។​ប្រជា​ពលរ​ដ្ខ​ក៏​បាន​នាំគ្នា​ដេញតាម​ស្រាប់តែ​ឃើញ​ស្គាល់​ជា​កីឡាក​បាល់ទាត់​លោក​ចាន់​វឌ្ឍនាកា​និង​នារី​ម្នាក់ ទៀត​បាន​នាំគ្នា​ចេញពី​រថយន្ត​រួច​នាំគ្នា​គេចខ្លួន​ចេញ​ពី​កន្លែងកើតហេតុ​បាត់​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយ​ឆ​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×