Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​សម្រស់​ស្រី​ស្អាត​រុស្ស៊ី​ស្អាត​ប៉ុណ្ណា បានជា​ស្តេច​ម៉ាឡេស៊ី​ពេញ​ព្រះទ័យ​ដល់​ថ្នាក់​សុខចិត្ត​ដាក់​…​រាជសម្បត្តិ !

spot_img

​មហាក្សត្រ​ម៉ាឡេស៊ី Sultan Muhammad V ដែល​ទើប​ដាក់​រាជសម្បត្តិ ដើម្បី​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី​វ័យ ២៥​ឆ្នាំ Oksana Voevodina ។​

​កាសែត​ម៉េឡេស៊ី ចុះផ្សាយ​ពី​មហាក្សត្រ​វ័យ ៤៩​ឆ្នាំ Sultan Muhammad V បាន​សម្រេច​ព្រះទ័យ​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត និង​ជា​បវរកញ្ញា​រុស្ស៊ី​កាលពី​ថ្ងៃ​ទី ២២ ខែវិច្ឆកា នា​រដ្ឋធានី​មូ​ស្គូ ។​

​ដោយ​មង្គលការ​ប្រព្រឹត្ត​ទៅ​តាម​សាសនា​អ៊ីស្លាម ដោយ​បម្រើ​អាហារ Halal ពុំ​មាន​ភេសជ្ជៈ​មាន​អាកុល​ឡើយ ។​

​គេ​បាន​ដឹងថា ស្រី​ស្អាត​រុស្ស៊ី​រូបនេះ បាន​ជួប​ស្តេច​ម៉ាឡេស៊ី​ប្រមាណ ១៨​ខែ​មុន ពេល​កំពុង​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​យីហោ​នាឡិកា​ជាន់ខ្ពស់ ។ នាង​បាន​សុខចិត្ត​ប្តូរ​ទៅ​កាន់​សាសនា​អ៊ីស្លាម ដោយ​យក​ឈ្មោះ​ថា Rihara Okana Gorbatenko ។​

​នាង​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ Plekhanov ដី​ល្បីល្បាញ​របស់​រុស្ស៊ី ។​

Vaevodina ថតរូប​ជាមួយ​ឪពុក​លោក Andrey ជា​វេជ្ជបណ្ឌិត​កែ​សម្ផស្ស រីឯ​ម្តាយ​នាង​ក៏​ធ្លាប់​ជា​បេក្ខភាព​ប្រឡង​បវរកញ្ញា​អំឡុង​ឆ្នាំ ១៩៩០ ។​

​ស្ថានីយ៍​ទូរទស្សន៍​រុស្ស៊ី​មួយ​បាន​ផ្សាយ​ព័ត៌មាន​ថា មហាក្សត្រ Muhammad V និង​នាង Voevodina បាន​ទៅ​មន្ទីរពេទ្យ​សម្ភព​មួយ​នៅ​អាល្លឺម៉ង់ ប៉ុន្មាន​ថ្ងៃមុន​រៀបការ​ដើម្បី​ត្រៀម​បម្រុង​ដល់​ការ​សម្រាលកូន ។ ប៉ុន្តែ​តំណាង​ខាង​ស្រី​បាន​បដិសេធ​រឿងនេះ ។​

​ស្រី​ស្អាត​រុស្ស៊ី​បាន​បញ្ចុះបញ្ចូល “​កូន​ក​ម្លោះ​” ទៅ​រៀបការ​នៅ​រុស្ស៊ី ២​ថ្ងៃ ។​

​មុន​ពេល​រៀបការ​នៅ​រុស្ស៊ី កាលពី​ថ្ងៃ​ទី ២២ ខែវិច្ឆិកា អ្នក​ទាំង​២​បាន​រៀបការ​នៅ​ម៉ាឡេស៊ី​មុន​សិន ។​

​នេះ​ជា​លើក​ទី​១​ហើយ ក្នុង​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ នៅ​ម៉ាឡេស៊ី​មាន​មហាក្សត្រ ដាក់រាជ្យ​ដោយ​ទើប​ឡើង​គ្រងរាជ្យ ៥​ឆ្នាំ​នោះ​ទេ ៕ ចន្ទ្រា​

spot_img
×