Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​​នា​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) នៅ​បរិវេណ​សាលាខេត្ត ។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​/​អង្គភាព និង​មន្ត្រីរាជការ​សាលាខេត្ត អាជ្ញាធរ​ក្រុង​ស្វាយរៀង មន្ត្រីរាជការ​នៅ​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និវត្តន៍​ជន និង​បងប្អូន​ប្រជា​ជា​ពលរដ្ឋ សរុប​ប្រមាណ​ជាង​៤.០០០​នាក់ ។​

​ក្នុងឱកាស​នោះ បន្ទាប់​ពី​អាន​សុន្ទរកថា របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា លោក​អភិបាលខេត្ត និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ចែក​អំណោយ​ជូន​ដល់​និវត្តន៍​ជន ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​ឃី​តម្នាក់​១​កញ្ចប់​។

​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​កម្លាំង​មហា​សាមគ្គី​ជាតិ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​ប​តី​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទាំងមូល ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​របស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយឡែក​ខេត្ត​ស្វាយរៀង ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចាត់ទុក​ជា​ថ្ងៃកំណើត​លើក​ទី​២ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ជា​រៀងដ៏រាប ។​

​បន្ទាប់ពី​ចប់​កម្មវិធី​គណៈអធិបតី និង​សមាជិក​សមាជិកា​រទាំង​អស់​បាន​ចូលរួម​ឈរ​អម​សាង​ខាង​ផ្លូវ​ដើម្បី​អបអរសាទរ​ការ​ដង្ហែ​រ​ក្បួន​រថយន្ត​ដែល​មាន​អត្ថន័យ​បញ្ជាក់​ពី​ថ្ងៃ​ជ័យជម្នះ​៧​មករា នៅតាម​ដងផ្លូវ​ខាងមុខ​សា​សា​ខេត្ត​ស្វាយរៀង​ផងដែរ ដែល​សបញ្ជាក់​អោយឃើញ​ថា ៤០​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏ពិតមែន កម្ពុជា​បាន​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម យើង​មក​ចូលរួម​ទាំងអស់គ្នា រំ​ឮ​ក​ពី​ទុក្ខសោក និង​ការព្រាត់ប្រាស់​ក្នុង​របប​ដ៏​ខ្មៅ​យង់ឃ្នង​នៅ​ពេល​កន្លង​ទៅ ហើយ​យើង​អាច​មើលឃើញ​យ៉ាងច្បាស់​ជាក់ស្តែង​នូវ​សមិទ្ធិផល​ដែល​យើង​ទទួលបាន​ពី​បាតដៃ​ទទេ រហូតមកដល់​បច្ចុប្បន្ន​ដែល​កើតចេញ​ពី​ការតស៊ូ ការលះបង់​របស់​ថ្នាក់ដឹកនាំ និង​បុព្វបុរស​របស់​យើង​។ ស្របពេល​ជាមួយគ្នានេះ​យើង​ក៏​ត្រូវ​សំឡឹង​មើលទៅ​អនាគត​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ជា​បន្តបន្ទាប់ ប្រកបដោយ​ក្តី​សង្ឃឹម និង​ភាពជឿជាក់​។​

​ក្នុងនាម​ជា​អ្នក​បន្តវេន​ត្រូវមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការប្តេជ្ញា​ថែរក្សា​សមិទ្ធផល​ដែល​សម្រេចបាន ឲ្យ គង់វង្ស​ជា​ដរាប និង​ប្តេជ្ញា​រួមគ្នា​ការពារ​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ រួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ បង្កើន​ការរីកចម្រើន​ប្រកបដោយ​ចីរភាព ដើម្បី​ធានាបាន​នូវ​អនាគត​កម្ពុជា និង​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នកជំនាន់ក្រោយៗ​ក្នុង​ការ​បន្ត​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×