Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ដាន​មនុស្ស​ក្រៅ​ភព​លើ​លំហ​អាកាស​កូរ៉េខាងជើង​?

spot_img

​វត្ថុ​ហោះហើរ​មួយ​ពុំ​ទាន់​សន្និដ្ឋានបាន (UFO) ត្រូវបាន​គេ​រកឃើញ​ថា កំពុង​ហោះហើរ​ឆ្លងកាត់​កូរ៉េខាងជើង ហើយ​មនុស្ស​ជាច្រើន​ចាត់ទុកថា នេះ​ជា​យានអវកាស​របស់​ម​នុស្ស​ភព​ដទៃ ។​

​រូបភាព​ត្រូវបាន​ចាត់ទុក​ថា UFO របស់​មនុស្ស​ភព​ដទៃ​បង្ហាញ​វត្តមាន​លើ​ទឹកដី​កូរ៉េខាងជើង​។​

​តាម Daily Star ខ្សែ​វីដេអូ​មួយ ដែល​ថត​បង្ហាញ​ឲ្យ​វត្ថុ​ចម្លែក​ភ្លឺ​ចិញ្ចាច​បាន​បង្ហាញខ្លួន​ក្នុង​ដែនអាកាស​របស់​កូរ៉េខាងជើង ត្រូវបាន​គេ​បង្ហោះ​លើ​ឆា​ណែ​ល YouTube UFOmania​។​

​មនុស្សម្នា​កាន់តែ​ពុះកញ្ជ្រោល​ថែមទៀត ខណៈពេល​ប្រភព​ផ្តល់​ទិន្នន័យ​ផ្ទាល់​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ប្រកាសថា បាន​សម្លឹង​ឃើញ​យានយន្ត​របស់​មនុស្ស​ក្រៅ​ភព​បណ្តែត​ខ្លួន​លើ​លំហ​អាកាស​កូរ៉េខាងជើង​។​

​ខ្សែ​វីដេអូ​នេះ មាន​សំឡេង​ពណ៌នា​ថា ៖ “​វត្ថុ​ហោះហើរ​ដែល​ពុំ​កំណត់​បាន​នេះ ស្ថិត​នៅ​ស្រទាប់​ខាងលើ​លំហ​បរិយាកាស​ប្រទេស​កូរ៉េខាងជើង​។ វត្ថុ​នេះ ត្រូវបាន​គេ​ផ្តិត​យក​រូបភាព​ដោយ​កាមេរ៉ា​មួយ​បំពាក់​ជាប់​នឹង​ស្ថានីយ៍​អវកាស​អន្តរជាតិ​”​។​

​ខ្សែ​វីដេអូ​នេះ បន្ត​បរិយាយ​ថា មនុស្ស​មួយចំនួន​ជឿថា វា​ជា UFO មួយ អ្នកខ្លះ​ទៀត​គិតថា វា​អាច​ជា​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​។ ក៏​នៅ​មាន​យោបល់​ខ្លះ​និយាយថា វា​ជា​ចំណាំងផ្លាត​របស់​ពន្លឺព្រះអាទិត្យ​៕ សូ​យ​ន​

spot_img
×