Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ចម្លែក ៖ បង្កើត​កូនភ្លោះ​រួម​គភ៌​តែ​មួយ​ហើយ នៅ​ចង់​ឲ្យ​កូនស្រី​ទាំង​២ យក​… ប្តី​តែ​១​ទៀត​!

spot_img

​តាម Fox នៅ​ថ្ងៃ​ទី ៥ ខែ​មករា Anna និង Lucy DeCinque ដែល​ជា​បងប្អូន​ស្រី​ភ្លោះ​អាយុ ៣៣​ឆ្នាំ អះអាង​ថា​ពួកគេ​កំពុង​រៀបចំ​ផែនកា​រពរ​ពោះ ហើយ​រៀបការ​ជាមួយ​មិត្ត​ប្រុស​រួម​គ្នា​ឈ្មោះ Byrne អាយុ ៣៥​ឆ្នាំ ។​

​កូនភ្លោះ​ទាំង​២​នាក់​នេះ បាន​បង្ហើប​ប្រាប់ថា គឺ​ម្តាយ​របស់​ពួកគេ​បាន​ផ្តើម​គំនិត​នេះ ហើយ​ថែមទាំង​ប្រាថ្នា​ឲ្យ​អ្នក​ទាំង ២ មាន​គភ៌ បែប​ធម្មជាតិ​ជាមួយ Byrne ។ ប៉ុន្តែ​ពុំ​ដឹងថា អាច​ទៅរួច​ដែរ​ទេ ព្រោះ​ពួក​យើង​ចង់​មានគភ៌​ក្នុងខណៈ​ពេល​តែ​…​មួយ ។​

​មនុស្ស​ជាច្រើន​បាន​រិះគន់​នឹង​គំនិត​នេះ ព្រោះថា ៖ ដោយ​មានប្តី​រួមគ្នា​ធ្វើឲ្យ​បងប្អួន​បង្កើត​ឪពុក​តែ​១ ម្តាយ​ទីទៃ នៅ​ត្រូវជា​បងប្អូន​ជីដូន​មួយ​គ្នា​ទៀត ។ ពួកគេ​បាន​រិះគន់ថា នារី​ជា​ម្តាយ​ពិតជា​មាន​គំនិត “​ឆ្កួត​លីលា​” ព្រោះ​ទូន្មាន​កូនភ្លោះ​របស់​ខ្លួន​ឲ្យ​យក​ប្តី​… តែមួយ ។​

​យ៉ាងណា​ក៏​មាន​មតិ​យោបល់ “​អនុគ្រោះ​” ដោយហេតុ​ថា​ធម្មតា​បងប្អូន​ភ្លោះ​តែង​ចង់​នៅ​ក្បែរ​គ្នា​រួម​ជីវិត​តែ​១ ដូច​កាល​ពី​គេ​នៅក្នុង​គភ៌​ម្តាយ ។​

​ប៉ុន្តែ​ច្បាប់​អូស្ត្រាលី​គឺ​ឯក​ព័ន្ធ​ភាព ពោល​គឺ​ប្តី​១ ប្រពន្ធ​១ ។ ចាំ​មើល​តើ​ពួកគេ​អាច​រំលង​ផ្លូវ​ច្បាប់​នេះ​បានទេ ។​

​ចុះ​ប្រិយមិត្ត​មិត្ត​វិញ មាន​មតិ​យោបល់​យ៉ាងណា​?

spot_img
×