Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សាំ​យ៉ុង​បើក​លឿន​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាលឲ្យ​ដួល ម្ចាស់​រងរបួស​យ៉ាងដំណំ​

spot_img

​ខេត្តតាកែវ ៖ ជនរងគ្រោះ​ម្នាក់​បាន​រងរបួស​យ៉ាងដំណំ​ខណៈ​កំពុង​បើកបរ​ម៉ូតូ​សុខៗ​ ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​ប៉ះ​បណ្តាលឲ្យ​ដួល​បោក​ក្បាល​ត្រូវ​និង​ថ្នល់​ហូរឈាម​ស្រោច​មុខ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី នៅលើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២-៦២ ស្ថិតនៅ​ភូមិ​ឈូក​ស​ខាងត្បូង ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ​។ ករណី​នេះ​ដែរ​ប៉ូលីស​ស្រុក​សំរោង​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ អ៊ួ​ង សេង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឈូក​ស​ខាងជើង ឃុំ​សិង្ហ ស្រុក​សំរោង​។ ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​គុប​ជ្រុង​សេ​៧០ គ្មាន​ស្លាក់​លេខ ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z 3893 អ្នកបើកបរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ព្រោះ​រត់គេចខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរ​ស្រុក​សំរោង​បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​និង​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ចំណែក​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​នីតិវិធី​៕ ដោយ ៖ តាកែវ​

spot_img
×