Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ដល់​កម្រិត ​ជិះ​មូតូ​ធ្លាក់ស្រែ​ដែល​មាន​ទឹកលង់​ស្លាប់​គ្មាន​អ្នកដឹង​

spot_img

​​ខេត្តតាកែវ ៖ ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​ទឹក​ក្នុង​ស្រែ​ក្បែរ​ផ្លូវ​ ព្រោះ​តែ​បើកបរ​ម៉ូតូ​ពេល​ខ្លួន​ស្រវឹង​រហូត​បាត់​ម្ចាស់​ការធ្លាក់​ស្រែ​ជ្រមុច​ទឹក​ស្លាប់​ដោយ​ខ្លួនឯង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៤៥​នាទី នៅ​ចំណុច​ភូមិ​ស្រម៉ ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។ ប៉ូ​លី​ស្រុក​អង្គរ​បូរី​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ គុច យន់ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​បុគ្គលិក​មណ្ឌល​សុខភាព​ពន្លៃ និង​មាន​ទីលំនៅ​ក្នុង​ភូមិ​ចង្អើ​ប ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ស៊ី​រូស គ្មាន​ស្លាក​លេខ ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ​ទំនង​ទប់​ចង្កូត​ម៉ូតូ​មិន​ជាប់​ព្រោះ​ស្រវឹង​ខ្លាំង​កបាន​ធ្លាក់​ចូល​ក្នុង​ស្រែ​ដែល​មាន​ទឹក​ជ្រមុ​ទឹក​ស្លាប់​ខ្លួនឯង​តែ​ម្តង​ទៅ​។​

​ក្រោយ​កើតហេតុ​បូលីស​បាន​ចុះ​ដល់​ធ្វើការ​ត្រួតពិនិត្យ​និង​បាន​ទាក់ទង​សាច់ញាតិ​ឲ្យមក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ តាកែវ​

spot_img
×