Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​យួន​ហៅ​ត្រីមាស ៖ ត្រីមាស​ទម្ងន់ ៥ Kg ទើប​ត្រូវ​នេសាទ​បាន​ឈ្មួញ​ឲ្យ​ជាង ៧០០០​ដុល្លារ​ហើយ​នៅ​ពុំ​ព្រម​លក់​!

spot_img

​​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​មករា អ្នកនេសាទ​ឈ្មោះ Nguyen Quan នៅ​ស្រុក Binh son ខេត្ត Quang Ngai បាន​ប្រើ​សំណាញ់​ចាប់បាន​ត្រី​ធំ​នៅ​សមុទ្រ​មាន​ទម្ងន់ ៥kg ។​

អ្នកនេសាទ​មានសំណាង នឹង​ត្រី​ដ៏​មាន​តម្លៃ​ដែល​ទើប​ចាប់បាន ។​

​ឃើញ​ត្រី​ចម្លែក ហើយ​តាម​ការស្រាវជ្រាវ​ដឹងថា វា​ស្រដៀង​នឹង​ត្រីមាស​ធ្លាប់​ល្បី​ថា​លក់បាន ចាប់​រយ​លាន​ដុង លោក​ក៏​ប្រោះ​វា​ក្នុង​ទឹកតែ​មិន​បាន​ប៉ុន្មាន​វា​ក៏​…​ងាប់ ។ លោក​បន្ត​ក្លាស្សេ​ទឹកកក ។​

ត្រីមាស​បាន​ងាប់ ហើយ​គេ​ក្លាស្សេ​ទឹកកក ។​

​ឮ​ព័ត៌មាន​នេះ​មនុស្ស​ជាច្រើន​មក​ចោមរោម​មើល ក្នុងនោះ​ឈ្មួញ​ប្រចាំ​តំបន់​ហ៊ាន​ឲ្យ​ថ្លៃ ១៥០​លាន​ដុង (​ជាង ៧០០០​ដុល្លារ​) តែ​លោក​នៅ​ពុំ​លក់ ។​

​លោក Quan ពោល ៖ ខ្ញុំ​ឮ​ថា​ត្រី​នេះ​បើ​ងាប់​អាច​លក់បាន​ពី ៣០០​លាន​ដុង (​ប្រមាណ ១៤.០០០​ដុល្លារ​)- ៦០០​លាន​ដុង (​ប្រមាណ ២៨.០០០​ដុល្លារ​) ដែរ ។ ហេតុនេះ បើ​តម្លៃ​សមស្រប​ខ្ញុំ​នឹង​លក់ ។​

​ប្រជា​នេសាទ​ខ្មែរ​យើង​ដែល​ស្គាល់​ត្រី​នេះ​ទេ​? ហើយ​បើ​អាច​ជួយ​ប្រាប់​ផង​ថា​វា​ឈ្មោះ​ត្រី​អ្វី​?

spot_img
×