Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង​ព្យាយាម​រំលោភ​កូនស្រី​ដើម តែ​មិនបាន​សម្រេច ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​

spot_img

​ព្រះវិហារ ​៖ ឪពុកចុង​ដែល​ប៉ុនប៉ង​ចាប់រំលោភ តែ​មិនបាន​សម្រេច​​ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ចាប់វាយ​ខ្នោះ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ នៅ​រសៀល​ទី​៨​មកេា​នេះ​។​

​ប្រតិបត្តិការ​ចាប់ខ្លួន​ឪពុកចុង​ចិត្ត ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​យាង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ អ៊ុំ ប៉ិល អាយុ​៥០​ឆ្នាំ រីឯ​នារី​រងគ្រោះ​ជា​កូនចុង​មានឈ្មោះ គ​.​រ​.​ន អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។​

​លោក គង់ គា បាន​បន្ថែមថា មុនពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ឌុប​កូនស្រី​ចុង​ថា ទៅ​ធ្វើ​ទូរស័ព្ទ​នៅ​ស្រុក​គូលែន ប៉ុន្តែ​បែរជា​ដឹក​រហូត​ដល់​ភូមិ​យាង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ លុះ​ដល់​កន្លែង​ស្ងាត់​ឪពុកចុង​រូប​នេះ បាន​ឱ្យ​កូនស្រី​ជា​អ្នក​ឌុប​ម្តង នៅពេល​នោះ​ហើយ​បានធ្វើឱ្យ​ឪពុកចុង​ចិត្ត​រូបនេះ មាន​ឱកាស​បាន​យកដៃ​ឱប​ចង្កេះ​កូន​ពី​ក្រោយ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​លូក​លេង​សព្វ​រាងកាយ​របស់​កូនស្រី ដោយ​ប្រាប់ថា ស្រឡាញ់​កូនស្រី ចង់​បាន​ធ្វើ​ជា​ប្រពន្ធ និង​សន្យា​នាំរ​ត់ទៅ​នៅ​ប្រទេស​ថៃ​ទៀតផង​។ ឃើញ​ឪពុកចុង​ធ្វើ​សកម្មភាព​បែប​នេះ កូនស្រី​យំ​អង្វរ​ដោយ​ប្រាប់ថា ស្រឡាញ់​ដូច​ឪពុក​បង្កើត ចឹង​កុំ​ធ្វើ​បាប​ខ្ញុំ​អី​។​

​លោក គង់ គា បានឱ្យដឹង​ទៀត​ថា ស្របពេល​ដែល​ឪពុកចុង​កំពុង​លូ​ករាវ​ពេញ​រាយ​កាយ គាប់​ជូន​ពេល​នោះ​ដល់​កន្លែង​ដីខ្សាច់​មិនអាច​ជិះ​ឌុប​កើត ពេល​នោះ​កូនស្រី​បាន​ឱ្យ​ឪពុកចុង​ចុះ​ជួយ​រុញ​ម៉ូតូ ពេល​នោះ​ហើយ ដែល​មាន​ឱកាស​ល្អ​កូនស្រី ក៏​ជិះ​ម៉ូតូ​រត់​យករួចខ្លួន ពី​ការប៉ុនប៉ង​ចាប់​រំលោភ​ពី​សំណាក់​ឪពុកចុង​តិរច្ឆាន​នេះ និង​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​បាន​បន្តថា ក្រោយ​ទទួលបាន​ការប្តឹង​ពី​សំណាក់​កូនស្រី​ចុង ជុំវិញ​រឿងរ៉ាវ​ដែល​កើតឡើង​នេះ សមត្ថកិច្ច​បាន​សុំ​គោលការណ៍ ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។ លុះ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ឃើញ​ជ​ន​សង្ស័យ​នៅ​ភូមិ នៅក្នុង​ស្រុក​សង្គម​ថ្មី ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​នៅ​ល្ងាច​នេះ​ជនសង្ស័យ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​៕ ដោយ ​៖ បញ្ញា​ស័ក្តិ​

spot_img
×