Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​កម្ពុជា​​នឹង​មាន​ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​

spot_img

​ភ្នំពេញ​៖ ​នៅ​ប្រទេស​កម្ពុជា ពុំទាន់​មាន​ទីលានប្រណាំង​រថយន្ត​នៅឡើយ​ទេ ប៉ុន្តែ​នៅពេល​ខាងមុខ​នេះ ប្រទេស​កម្ពុជា​​នឹង​មាន​ទីលានប្រណាំង​រថយន្ត​លំដាប់​លេខ​២ នៅលើ​ពិភពលោក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប ជាមួយនឹង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd ដែល​មាន​ទីតាំង​នៅ ឃុំ​សែន​ដី​ ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​របស់​ឯកឧត្ដម​បណ្ឌិ​ត ម៉ុង ឫទ្ធី H.E Oknha Mong Reththy ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៩ បានឱ្យដឹងថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ ២០១៩ ពិធី​​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គម្រោង សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់​ថ្នាក់​លេខ​ពីរ​​លើ​ពិភពលោក ជា​លើកដំបូង​បំផុត​នៅលើ​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ រវាង​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប ជាមួយនឹង​ក្រុមហ៊ុន​ YAMAMOTO ROCK PRODOUCTS Coltd គម្រោង​កីឡា​យានយន្ត​នេះ​មិនសូវ​ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​នោះទេ តែ​វា​នឹង​អាច​​ធ្វើ​ជា​ស្ពាន​ចម្លង​ឱ្យ​មាន​ការ​ផ្សាភ្ជាប់​ការ​ទំនាក់ទំន​ង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន​រួម​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន​​ទៀត នៅលើ​ពិភពលោក ដែល​ប្រជាជន​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផង​ដែរ ។​

​ក្រុមហ៊ុន​នេះ មាន​ទីលានប្រណាំង​រថ​យន្ត​ដូច​​ខាងលើ​នេះ​មួយ​កន្លែង នៅ​ប្រទេស​ជប៉ុន មាន​អាយុកាល​១៦​ឆ្នាំ រួចមកហើយ យោង​តាម​បទពិសោធន៍​នេះ ក្រុមហ៊ុន​យើង​ទាំងពីរ​ បាន​ឯកភាពគ្នា ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ អស់​រយៈពេល​៧​ខែ​កន្លង​ផុត​ទៅ​ហើយ ទើបតែ​បាន​រៀបចំ​កិច្ចព្រមព្រៀង​ ​ដើម្បី​ចុះហត្ថលេខា​នៅថ្ងៃនេះ​។ ដោយសារ​តែ​យើង​ទាំងពីរ បាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ធ្វើឱ្យ​ភាគី​យើង​ទាំង​ពីរ កាន់តែ​មាន​​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×