Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថភ្លើង​Tramway ស៊េរី​ទំនើប ៣​គ្រឿង មកដល់​ទឹកដី​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រថភ្លើង​ទំនើប​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ (Royal Railways) របស់​អ្នកឧកញ៉ា គិត ម៉េង បាន​​ដឹក​ពី​ប្រទេស​ម៉ិក​ស៊ិក មក​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ នា​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ។​

​សូមជម្រាបថា រថភ្លើង Tramway ស៊េរី​ទំនើប ៣​គ្រឿង ដែល​ក្រុមហ៊ុន Royal Railway Cambodia បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិក​ស៊ិក​​នឹង​យកមក​ប្រើប្រាស់ សម្រាប់​ដឹក​អ្នកដំណើរ ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រោះថា​​រថភ្លើង​ទាំង​៣​គ្រឿង​នេះ មាន​ភាពទំនើប​ជាង​រថភ្លើង ដែល​កំពុង​ប្រើប្រាស់ នាពេល​បច្ចុប្បន្ន ដោយរ​ត់​បាន​ល្បឿន​លឿន​​ចំណាយ​ពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះ ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​រថភ្លើង Tramway ថ្មី​នេះ មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ គឺ​មុខ​មួយ និង​ក្រោយ​មួយ ហើយ​មាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទំនើប​ទាំង​ទ្វារ​ស្វ័យប្រវត្តិ ជណ្តើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែង​ដាក់​អីវ៉ាន់ ប្រព័ន្ធ​អ៊ីនធឺណិត​ Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ​។​

កាលពី​ថ្ងៃ​ទី​២២ ខែតុលា កន្លងទៅ នៅឯ​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​ផ្លូវដែក នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ និង​ក្រុមហ៊ុន Royal Railway បាន​ជួប​ពិភាក្សា​គ្នា​អំពី ការត្រៀម​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ អំពី​ផ្លូវ​រថភ្លើង​ Tramway ដោយ​ផ្តោត​សំខាន់​ទៅលើ ការរៀបចំ​ផែនការ​សកម្មភាព និង​បំណែងចែក​ភារកិច្ច​ការងារ​ក្នុង​ការរៀបចំ​​យុទ្ធនាការ​ផ្សព្វផ្សាយ អំពី​រថភ្លើង​ប្រភេទ​ថ្មី Tram រួមមាន​ការរៀបចំ​លិខិតបទដ្ឋាន​និង​វិធាន​សុវត្ថិភាព​សម្រាប់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ការផលិត វីដេអូ​ណែនាំ និង​វីដេអូ​ផ្សព្វផ្សាយ អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ប្រភេទ Tram និង​ការអប់រំ​ផ្សព្វ​ផ្សាយ​ដល់​សិស្សានុសិស្ស និង​ស្ថាប័ន​ពាក់ព័ន្ធ​។ នាយកដ្ឋាន​ទាំងពីរ​ ​និង​ក្រុមហ៊ុន Royal Railway នឹង​បន្ត​អនុវត្ត​សកម្មភាព​ការងារ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​នូវ ប្រសិទ្ធភាព​ ​និង​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​នេះ​។ ដើម្បី​សម្រួល​ការធ្វើដំណើរ របស់​អ្នកដំណើរ​ទៅកាន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន Royal Railway បានដាក់ឲ្យ ដំណើរការ រថភ្លើង​ធុន​ស្រាល ដឹក​អ្នកដំណើរ​ពី​ស្ថានីយ នៅក្នុង​សង្កាត់​ស្រះចក​ចូលទៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ ដែលជា ទូទៅ​មួយ​ថ្ងៃ រថភ្លើង​នេះរ​ត់​បាន​ជា​មធ្យម ២០​ជើង​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×