Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បញ្ជាក់​ពី​ភាពរអាក់រអួល​លើ​ការប្រមូល​សំរាម ដោយសារ​កម្មករ​តវ៉ា​

spot_img

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ស៊ីន​ទ្រី (​ខេ​ម​បូឌា​) បានបញ្ជាក់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ភាពរអាក់រអួល លើ​ការប្រតិបត្តិ​ការសម្អាត​​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម ដែល​ធ្វើឲ្យ​បងប្អូន​សាធារណជន​មានចម្ង​ល់ ដោយសារតែ​មិន​ឃើញ​រថយន្ត​ប្រមូល​សំរាម​ទៀត​ទាត់​​តាម​កាលវិភាគ​ប្រមូល​សំរាម ដូច​សព្វដង​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ហេតុផល​ធំៗ​ចំនួន​២​រួមមាន ​៖

​ទី​១ ៖ បញ្ហា​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់បៀវត្ស ពី​សំណាក់​កម្មករ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ទី​២ ៖ ​បញ្ហា​បាតុកម្ម​បិទផ្លូវ ញឹក​ញាប់​នៅ​ផ្លូវ​២១៧ ដែល​ជា​ផ្លូវ​តែមួយគត់​សម្រាប់​រថយន្ត​ដឹក​សំរាម​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ដង្កោ​។ ម្យ៉ាង​ទៀត​ផ្លូវ​សំរាប់​ចូលទៅ​ទីលាន​ចាក់សំរាម មាន​ច្រក​ចេញ​-​ចូល​តែ​មួយ​ (​ផ្លូវ​តែ​មួយ​) ទើប​ធ្វើឲ្យ​ដំណើរការ​ដឹក​ជញ្ជូន​សំរាម មាន​ការយឺតយ៉ាវ​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន​ស៊ីន​ទ្រី ក៏​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការរអាក់រអួល​នេះ ហើយ​ក្រុមហ៊ុន​ ​ក៏​សូម​សំណូមពរ​ដល់​សាធារណ​ជន​ទាំង​អស់ មេត្តា​ជួយ​វិច​ខ្ចប់​សំរាម​របស់​ខ្លួន​ឲ្យ​របៀបរៀបរយ ដើម្បី​ជួយ​ពន្លឿ​ន​​ក្នុង​ប្រតិបត្តិការ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដើម្បី​ថែរក្សា អនាម័យ​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​។​

​សូមបញ្ជាក់​ថា ការតវ៉ា​របស់​កម្មក​រ​ក្រុមហ៊ុន ស៊ីន​ទ្រី រឿង​ផ្ទុះ​ការតវ៉ា​សុំ​តម្លើង​ប្រាក់ខែ ត្រូវបាន​ដោះស្រាយ​បញ្ចប់​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោយ​ពី​ថៅកែ​ក្រុមហ៊ុន សម្រេច​តម្លើង​បន្ថែម​ប្រាក់ខែ ឲ្យ​កម្មករ​ក្នុង​១​នាក់​៩​ដុល្លារ​ ​ដោយ​ការដំឡើង​នេះ នឹង​អនុវត្ដ​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩​តទៅ​។ មុន​ពេល​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ក្រុមកម្មករ​ប្រមូល​សំរាម​ បាន​ផ្អាក​សកម្មភាព រហូត​ធ្វើឲ្យ​សំរាម​នៅ​គ​រពេញ​ផ្លូវ និង​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ រហូត​មាន​អាជ្ញាធ​រទាំង​១២​ខណ្ឌ​ ​បាន​បញ្ចេញ​កម្លាំង​ប្រជា​ការពារ​ចេញ​ដឹក​សំរាម​ដោយ​ខ្លួនឯង​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×