Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ការដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ នៅ​ស្រុក​កែវ​សីមា​

spot_img

​ភ្នំពេញ ​៖ បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៨​ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​របាយការណ៍​ពី សកម្មភាព​ការងារ​មន្ត្រី នៃ​មន្ទីរ​កសិកម្ម​នានា​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​។​

​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា សកម្មភាព​ការងារ​មន្ត្រី នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ថ្ងៃ​ចន្ទ ទី​៧ ខែ​មករា ឆ្នាំ​២០១៩៖ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក សង្កាត់រដ្ឋបាល ព្រៃឈើ​ស្រែ​សង្គម និង​ណង​ឃី​លឹក សង្កាត់ រដ្ឋបាល​ព្រៃឈើរ​យ៉ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ដែល​ដឹកនាំ​ដោយ​លោក ប្រធានការិយាល័យ​ពាណិជ្ជកម្ម និង​វិញ្ញាបនបត្រ​ព្រៃឈើ បាន​ចុះ​ពិនិត្យ​ទី​តាំ​រោង​ម៉ាស៊ីន​អារ​កែច្នៃ​ឈើ លើ​ការស្នើសុំ​បន្ត​សុពលភាព​ក្រុមហ៊ុន សម្បទាន​ដី​សង្គមកិច្ច អតីតយុទ្ធជន របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាង​។ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូររាំង បាន​សហការ​ជាមួយ កម្លាំង​អាជ្ញាធរ​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុសិ្ត​ឃុំ​សែន​មនោរម្យ បាន​ចុះ​ដក​បង្គោលព្រំ​ជនល្មើស បាន​ដាំ​ព័ទ្ធ​យក​ដី​ចំការ​ស្រល់​ស្ថិត​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​បាន​ចំនួន ២១​ដើម ថ្ម​១០​ដើម និង​បង្គោល​ឈើ​១១​ដើម យក​មក​រក្សាទុក​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូររាំង​។

ក្រុមការងារ​ខណ្ឌ ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក Ford ពាក់​ស្លាក់​លេខ ភ្នំពេញ 2W-5192 នៅ​ចំណុច​ស្ពាន​អូ​ទេ និងរ​យន្ត​ម៉ាក​សំ​យ៉ុង ចំនួន ៣​គ្រឿង​ទៀត នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ វត្ថុតាង​នៅ​មិនទាន់​បាន​វាស់ វែង​នៅឡើយ ហើយ​រថយន្ត​បាន​យក​មក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ស្តីពី​ព្រៃឈើ​។ ក្រុម​ការងារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បាន​ទទួល​វត្ថុតាង​ល្មើស រួមមាន រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2I- 7295 ដឹកជញ្ជូន​ផល អនុផល​ព្រៃ ឈើ​ចំនួន​២៣៥​ដុំ​ស្មើរ​២.១០៨ ពី​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​កែវ​សីមា ហើយ​បាន​យក​មក​រក្សាទុក នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​៕ ដោយ​ ៖ ​កូឡាប​

   

spot_img
×