Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ខូច​គុណភាព​សរុប​ចំនួន ៥០ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង ធ្វើការ​ដកហូត​

spot_img

​បាត់ដំបង ​៖ នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ​និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់ ក្នុង​ផ្សារ​បរវេល ស្ថិត​នៅក្នុង​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​ ​គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា​​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានបញ្ជាក់​ថា ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​ចម្រុះ​សរុប​ចំនួន ៥០ ​គីឡូក្រាម​។ មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត​យក​មក​រក្សាទុក នៅ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ដុត​កម្ទេច​ចោល​នៅពេល​ក្រោយ​។​

​ទន្ទឹមនឹងនោះ មន្ត្រី​កាំកុងត្រូល​ខេត្ត​បាត់ដំបង ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​​ស្តីពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ​ ​និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×