Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ធ្វើ​កិច្ចកា​របស់ខ្លួន​ឲ្យ​ល្អ កុំ​ចូលរួម​ក្នុង​កិច្ចការ​របស់​អ្នកដទៃ​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន​។ ចំណាយ​ត្រូវ​ចេះ​សន្សំសំចៃ ព្រោះ​ពុំមាន​ខ្ទង់​ចំណូល​បន្ថែម​លើសពី​បច្ចុប្បន្ន​។ មនោសញ្ចេតនា ដោយសារតែ​ទាំង​២​នាក់ គ្មាន​នរណា​ព្រម​ចុះចាញ់ ហេតុនេះ​ទំនាក់ទំនង​មាន​ភាព​តានតឹង​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​ឧបសគ្គ​ក្នុង​ការងារ មិនត្រូវ​ឆេវឆាវ​នាំ​ឲ្យ​កាន់តែ​ស្មុគស្មាញ​។ មិនគួរ​វិនិយោគ​ប្រាក់ ចាយវាយ​ត្រូវមាន​ផែនការ​ជាក់ស្តែង​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី និង​ទង្វើ​របស់ខ្លួន ចៀសវាង​ធ្វើ​ឲ្យ​ដៃគូរ​អាក់អន់ចិត្ត​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​។​

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម​។ ការងារ​ធ្វើ​ឲ្យ​ដោយ​នឹងនរ​ចិត្ត ប្រមូលផ្តុំ​អារម្មណ៍​អ្នកនឹង​ដោះស្រាយបាន​គ្រប់យ៉ាង​ដោយ​ងាយស្រួល​។ សំណាង​នឹង​មកដល់​កុំ​ឲ្យ​ខកខាន​ត្រូវ​ចេះ​ឆក់​ឱកាស​ទាន់ពេល​។ មនោសញ្ចេតនា រីករាយ​សុភមង្គល នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​ពង្រីក​ស្មារតី និង​កម្លាំង​សមូហភាព​នោះ​ការលំបាក​គ្រប់យ៉ាង​នឹង​អាច​ឆ្លង​ផុត​ដោយ​គ្មាន​បញ្ហា​។ ចំណូល​ស្ថិរភាព​។ មនោសញ្ចេតនា គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើនជាង​សម្រាប់​រឿង​មនោសញ្ចេតនា បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​ឲ្យ​ចំណង​ស្នេហ៍​កាន់តែ​ជ្រាលជ្រៅ​ជាង​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​សភាព​ផ្លូវចិត្ត​មិន​នឹងនរ ដូច្នេះ​ឥទ្ធិពល​ខ្លាំង​ដល់​ការងារ​។ មិនត្រូវ​ចាយលុយ​តាម​ចំណង់​ចិត្ត ត្រូវ​លៃលក​តាម​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា បើ​អ្នក​ពិតជា​ស្មោះស្ម័គ្រ​ជាមួយ​គូស្នេហ៍​នោះ​ត្រូវ​ហ៊ាន​ម្ចាស់ការ​ជាង​ទើប​សង្ឃឹម​បានការ​ឆ្លើយតប​ដូច​ចិត្ត​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​អាច​ចាប់ផ្តើម​ផែនការ​ការងារ​ថ្មី នឹង​ទទួលបាន​ជោគជ័យ​ដូច​បំណង​។ អាស្រ័យ​ដោយ​សមត្ថភាព​ដ៏​ប៉ិនប្រសប់​របស់ខ្លួន អ្នកនឹង​មានឱកាស​ប​ង្កើ​ន​ចំណូល​ថែម​។ មនោសញ្ចេតនា ត្រូវ​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើនជាង​ទើប​យល់ចិត្ត​យល់​ថ្លើម​ឈានទៅ​កសាង​អនាគត​រួមគ្នា​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​ពង្រីក​ស្នាដៃ​របស់ខ្លួន និង​ទទួលបាន​ការគាំទ្រ​ពី​មនុស្ស​ជុំវិញ​។ ចំណូល​ស្ថិរភាព មិន​បារម្ភ​ពី​ការខ្វះខាត​។ មនោសញ្ចេតនា អ្នកមាន​សង្សារ ឬ​បាន​រៀបការ​រួច​នឹង​មានរឿង​សប្បាយ​ស្មាន​មិន​ដល់​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ផ្ទៃមេឃ , បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​បន្តិច​ធ្វើ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ​។ ចង់​ធ្វើ​ជំនួញ វិនិយោគ​ចាំបាច់​ត្រូវ​រៀនសូត្រ និង​មានចំណេះដឹង​អំពី​វិស័យ​ដែល​ខ្លួន​ចង់​ធ្វើ​។ មនោសញ្ចេតនា សភាព​ផ្លូវចិត្ត​មិនល្អ ងាយ​មួរ​ម៉ៅ ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​បរិយាកាស​គ្រួសារ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​គាប់ប្រសើរ ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការ​ខំប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ចុងក្រោយ​អ្នក​ក៏​ទទួលបាន​សមិទ្ធ​ផលស​ក្តិ​សម​នឹង​កម្លាំង​របស់ខ្លួន​។ ឱកាស​ក្តាប់​ទីផ្សារ​ល្អ ហេតុនេះ​ចំណូល​ក៏​កើនឡើង​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ បៃតង​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​អ្នក​ងាយ​ធ្លាក់​ក្នុង​អន្ទាក់​សត្រូវ​។ យីអ៊ុន​មិនល្អ មិនគួរ​វិនិយោគ​ដើម្បី​បញ្ចៀស​ការខាតបង់​ច្រើន​។ មនោសញ្ចេតនា ត្រូវ​និយាយ​គ្នា​ដោយ​ត្រង់ៗ​ទោះបី​មានរឿង​អ្វី​ក៏ដោយ កុំ​ឲ្យ​ការយល់ច្រឡំ​ឈានទៅ​បំបែកបំបាក់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន ថ្នាក់លើ​បង្កលក្ខណៈ លើកទឹកចិត្ត​ឲ្យ​អ្នក​បញ្ចេញថ្វីដៃ អ្នក​រួម​ការងារ​ស្រឡាញ់​គាំទ្រ​។ ព្យាយាម​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​ជួប​ឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​បាន​រៀនសូត្រ​បន្ថែម​អំពី​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​ការងារ សមស្រប​កសាង​ផែនការ​ថ្មី​។ រកស៊ី​អ្វី​ក៏​ចំណេញ លាភ​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាពស្និទ្ធស្នាល​ដោយ​ការដើរ​កម្សាន្ត​ជាមួយគ្នា​ឲ្យ​បាន​ញឹកញាប់​ទើប​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×