Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ខ្លួន​ធំ ​បើក​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូរ៉ឺម៉ក​ បណ្តាលអោយ​រងរបួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​យ៉ាងហោច​ណាស់​មនុស្ស​ប្រុស​ស្រី​២​នាក់​ បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរបណ្តាល​មកពី​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹក​ដី​បើកបរ​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រឺ​ម៉ក​ពីក្រោយ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា​បណ្តាល​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​។​

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣និង៤០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែ មករា ឆ្នាំ​2018 នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​០១ ស្ថិតក្នុង​ភូមិ បន្ទាយ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។​

​យោង​តា​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​គ្រោះថ្នាក់​ខាងលើ​បង្ក​ដោយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 3E 5349 បើកបរ​ដោយ​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង តៃកុង​រថយន្ត​គ្មាន​របួស​ស្នាម​នោះទេ ដែល​ធ្វើដំណើរ​ពី​ទិស​កើត​ទៅ​លិច ។​ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត បាន​ប៉ះ​ដៃ​ម៉ូតូ​រឺ​ម៉ក ម៉ាក វ៉េវ​ចិន ពណ៌​ស្លែរ ស្លាក​លេខ គ្មាន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ​ពុធ សារិន ភេទ​ស្រី អាយុ​៥២ ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង រង​របួស​ស្រាល​(​មិន​ពាក់​មួកសុវត្ថិភាព​)​អ្នករួមដំណើរ ០១​នាក់​ឈ្មោះ ឥ​ន ចាន់ ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ ទួល​អង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង រងរបួស​ធ្ងន់​។​ករណីនេះ​អ្នករងរបួស​ត្រូវបាន​ដឹក​បញ្ចូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង ចំណែក​អ្នកបើកបរ​បាន​ឃាត់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។​ ចំពោះ​មធ្យោបាយ​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។​

​មូលហេតុ អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×