Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ឌឺដង​ដាក់គ្នា ស្ទាក់​វ៉ៃ និង​កាប់ , ម្នាក់​ដេកពេទ្យ ម្នាក់​ជាប់​ខ្នោះ និង​ម្នាក់​រត់​បាត់​

spot_img

ខេត្ត​កណ្តាល ​៖ នគរបាល ស្រុក​ស្អាង បានឲ្តដឹងថា ជម្លោះ​ឌឺដង​ដាក់គ្នា ស្ទាក់​វ៉ៃ និង​កាប់ បណ្តាល​របួសធ្ងន់​ម្នាក់ ហើយ​ជនដៃដល់​ត្រូវ​ចាប់ខ្លួន​ម្នាក់ និង​ម្នាក់​ទៀត​រត់​បាត់​។ ករណីនេះ កើតហេតុ​នៅ​ថ្ងៃ អង្គារ ទី​៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​១៥​នាទី នៅ​ចំនុច​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ចូ​ន វាសនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល (​មាន​ស្នាម​មុត​ក្បាល​ចំនួន​១​កន្លែង) ជនសង្ស័យ ចំនួន​២​នាក់ គឺ​ឈ្មោះ គួរ មករា (​ហៅ អិ ) ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កម្មករ (​ឃាត់ខ្លួន​) និង​ឈ្មោះ​អឿន សំ​ឯក ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ ( គេចខ្លួន​) ។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ដាវ​ចំនួន​១ ម៉ូតូ​ចំនួន ១​គ្រឿ ម៉ាក់ C១២៥​ពណ៌ ខ្មៅ​​ស្លាកលេខ កណ្តាល 1Z 9755 ។​

​នគរបាល​បាន​ប្រាប់​រឿង​ហេតុថា នៅ​ថ្ងៃ​ទី​៨ ខែ មករា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៨​និង​០០​នាទី មាន​ឈ្មោះ​អឿន សំ​ឯក បាន​និយាយ​ប្រាប់​ឈ្មោះ​ ​គួរ មករា (​ហៅ​អិ​) ថា ឈ្មោះ ចូ​ន វាសនា បបួល​មក​វាយ​គ្នា​មួយ​ស្មើ​ជាមួយ ឈ្មោះ​គួរ មករា ឯង​។ ពេលឮ​ដូច្នេះ​ឈ្មោះ គួរ មករា ខឹង​យ៉ាង​ខ្លាំង ហើយ​ពេលនោះ​ឈ្មោះ អឿន សំ​ឯក បាន​ជិះ​ម៉ូតូ​ម៉ាក C១២៥ ចំនួន​១​គ្រឿង ដោយ មាន​លាក់​ដាវ ចំនួន​១ ទៅ​ជា​មួយ​ផង ឌុប​ឈ្មោះ​ គួរ មករា ដើម្បី​ចាំ​ជួប​ឈ្មោះ​ចូន វាសនា នៅ​ម្តុំ​ផ្លូវ​ចូលវ​ត្ត​ពោធិអ​ណ្តែ​ត បាន​រយះពេល​ប្រហែល​១៥​នាទី​ក្រោយ​មក ទើប​បាន​ជួប​ឈ្មោះ​ចូន វាសនា ភ្លាមនោះ ឈ្មោះ​គួរ មករា បាន​ស្ទុះ​ទៅ​វាយតប​ជាមួយ​ឈ្មោះ ចូ​ន​ ​វាសនា ដោយ​ដៃ ឯ​ឈ្មោះ​ចូន វាសនា ក៏​បាន​វាយតប់​វិញ​ដែរ ពេលនោះ ឈ្មោះ អឿន សំ​ឯក បាន​យក​ដាវ​កាប់​ទៅលើ​ឈ្មោះ​ចូន វាសនា ចំ​ក្បាល​ចំនួន​មួយ​ដាវ បណ្តាល​ឲ្យ​មុត​ហូរ​ឈាម​យ៉ាង​ខ្លាំង បន្ទាប់មក​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​ពេទ្យ​ព្យាបាល​របួស ។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​អន្ដរាគមន៍ ដល់​កន្លែងកើតហេតុ និង​បាន​សហការ​​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ស្វាយ​ប្រទាល ធ្វើការ​ឃាត់ខ្លួន​បាន​ឈ្មោះ​គួរ មករា ។ ចំណែក​ឈ្មោះ អឿន សំ​ឯក បាន​គេចខ្លួន​បាត់​ពី​មូលដ្ឋាន​។​

បច្ចុប្បន្ន ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ អធិការនគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្តន៍​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×