Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ទេសចរណ៍ បង្ហាញ​សក្តានុពល​វិស័យ​ទេសចរណ៍​ដ៏​ស្រស់ត្រកាល នៃ​សមុទ្រ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​!

spot_img

​ខេត្ត​កោះកុង​៖ ក្រសួង​ទេសចរណ៍ បានបង្ហាញ​ទេសភាព ដ៏​ស្រស់ត្រកាល នៃ​សមុទ្រ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​!​។​

​តំបន់​អា​រ៉ែ​ង គឺ​ពិតជា​ទេសភាព​ធម្មជាតិ​ព្រៃឈើ គួរ​ឱ្យ​គយគន់​ជាទីបំផុត ព្រោះ​នៅក្នុង​តំបន់​នេះ មាន​ជីវៈចម្រុះ​ជាច្រើន​ទៀត​ដូច​ជា​សត្វ​ក្រពើ​ភ្នំ និង​សត្វ​ដំរី​ជាដើម​។ យើង​ការពារ​ព្រៃឈើ​បាន ដូច​បាន​ការពារ​ជម្រក​សត្វព្រៃ​!

​ក្រសួង​ទេសចរណ៍ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​បរិស្ថាន បាន​ចាត់​វិធានការ​យ៉ាង​តឹងរឹង​បំផុត​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ និង​សត្វព្រៃ ហើយ​ធនធានធម្មជាតិ របស់​កម្ពុជា ត្រូវបាន​ការពារ បទល្មើស​ព្រៃឈើ​មាន​ការធ្លាក់ចុះ និង​ភាព​រិចរឹល នៃ​គម្រប​ព្រៃឈើ​មាន​ការធ្លាក់ចុះ ចំនួន​សត្វព្រៃ​មាន​កំណើន​ឡើង ដែល​នេះ បង្ហាញ​ឲ្យឃើញ​អំពី​ជា​លទ្ធផល ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ឧទ្យានុ​រក្ស និង​សហគមន៍​នានា​។​

​បច្ចុប្បន្ននេះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ជិត ៦០​កន្លែង មាន​ផ្ទៃដី​ទំហំ ៧,៥​លាន​ហិកតា ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។​

​ហើយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​បរិស្ថាន បាន​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​។​

​សូម​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើងទាំងអស់គ្នា​..!៕ ដោយ ​៖ ដែន សីមា​

spot_img
×