Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ថ្មី ក្រុង​ប៉ោយប៉ែត​ថា នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ចាក់ស្រេះ​

spot_img

​បន្ទាយមានជ័យ ៖ អភិបាល​ថ្មី​ក្រុង​ប៉ោយប៉ែត​បាន​ចូលកាន់​តំណែង​នោះ បាន​អះអាង​ខិតខំ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បន្ទាន់​មួយចំនួន​ដែលជា​ការទទួលខុសត្រូវ​ផង​និង​ឆ្លើយតប​ការរិះគន់​ពី​សាធារណ​:​ជន​កាលពី​អណ​ត្តិ​អភិបាល​ចាស់​ផង​។​

​យោង​របាយការណ៍​សង្ខេប​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​អោយដឹង​ក្នុង​ពី​ធី​ប្រកាស​ផ្ទេរ ភារកិច្ច​អភិបាលក្រុង​ប៉ោយប៉ែត​កាលពី​ម្សិលមិញ ដែលមាន​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​និង​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​រាប់រយ​នាក់​ចូលរួម​នោះ​ថា​: រយ​:​ពេលកន្លងមក​ចុងក្រោយ​នេះ ក្រុង​ខិតខំ​អនុវត្ត ហើយ​សម្រេចបាន​លទ្ធផល​ការងារ​លើ​គ្រប់​វិស័យ​។​

​ប៉ុន្តែ​ចំពោះមុខ​និង​ទៅខាង​មុខ នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​: ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​នៅ​ប្រជុំជន​និង​ជនបទ​នៅ​ពុំទាន់​គ្រប់គ្រាន់​។​សណ្តាប់ធ្នាប់​សាធារណ​: អនាម័យ​បរិស្ថាន​មិនទាន់​ល្អ​។​ការរំលោភ​យក​ដី​សាធារណ​:​នៅតែមាន​។ តំបន់​មាត់​ច្រកទ្វារព្រំដែន​នៅតែមាន​ការចត​និង​ការលក់ដូរ​រញ៉េរញ៉ៃ និង​បញ្ហា​គ្រឿងញៀន ក្មេង​ហិតកាវ​ជាដើម​។​

​លោក សាន ស៊ានហូ អតីត​អភិបាលស្រុក​អូរជ្រៅ ត្រូវបាន​ព្រះរាជក្រឹត្យ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផ្ទេរ តែងតាំង​ជា​អភិបាលក្រុង​ប៉ោយប៉ែត​ជំនួស​លោក ង៉ៅ ម៉េង​ជ្រួ​ន អតីត​អភិបាលក្រុង​ដែល​ត្រូវ​ឡើង​ឋាន​:​កាន់តំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​លោក​ប្តេជ្ញាចិត្ត​ថា នឹង​សហការ​ដោះស្រាយ​បញ្ហា​ខាងលើ​អោយបាន​តាម​ដែល​អាច​ធ្វើបាន ហើយ​ខិតខំ​បំពេញការងារ​រដ្ឋបាល​និង​ការងារ​បន្ថែមទៀត​អោយបាន​លទ្ធផល ប្រសិទ្ធិភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជូនពរ អបអរសាទរ​និង​ស្នើអោយ​លោក សាន ស៊ានហូ អភិបាល​ថ្មី​ក្រុង​ប៉ោយប៉ែត​បន្ត​ស្នាដៃ​ពី​រដ្ឋបាល​ក្រុង​ចាស់ ហើយ​រឹ​រឹតតែ​ពង្រីក ពង្រឹង​លើ​ការងារ​អភិវឌ្ឍន៍ និង​សូម​មាន​ឆន្ទៈ​ប្រកបដោយ​មនសិការ​ស​ម្ប​ជ្ជ​ញ្ញ​:​ដើម្បី​ដោះស្រាយ​សេចក្តីត្រូវការ​ក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន ឆ្លើយតប​ការដាក់​ទិស​ពី​ថ្នាក់លើ និង​សំណូមពរ​ពី​ពលរដ្ឋ​ថ្នាក់ក្រោម​៕ ដោយ ៖ បន្ទាយ

 

spot_img
×