Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​មុត ចន្ថា​៖ ​បើ​សិន​ជា​ពាក្យ​ពិតមែន លោក​គង់ គាំ ក៏​ត្រូវ​ទទួលខុសត្រូវ ដែល​ថា​គណបក្ស​ប្រឆាំង ជា​អ្នកបង្កើត​ធ្វើឲ្យ​ខ្មែរ បែងចែក​វណ្ណៈ​រើសអើង​លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​

spot_img

ភ្នំពេញ ​៖ លោក​មុត ចន្ថា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩​មករា​នេះ បាន​សរសេ​រផេក​ហ្វេស​ប៊ុ​កថា មិន​លាប​ពណ៌ ឯកឧត្តម គង់ គាំ និង​កូនប្រុស​របស់​លោក​ជា​ជន​ក្បត់ ឬ​អ​គុណធម៌​ទេ ដែល​កំពុង​ដំណើរការ​ទាមទារ​សិទ្ធិ​នយោបាយ ព្រោះ​ខ្ញុំ​គោរព​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ឯកឧត្តម និង​កូនប្រុស​។ ប៉ុន្តែ​ខ្ញុំ​ហាក់​មិន​ទទួលយក​បាន​នូវ​ការ​លាប​ពណ៌​របស់​ឯកឧត្តម ដែល​បាន​ចោទ​ថា​បក្ស​ប្រឆាំង​ជា​អ្នក​ធ្វើ​ឲ្យ​បែងចែក​វណ្ណៈ​រវាង​ខ្មែរ​និង​ខ្មែរ​។​

​លោក​បាន​បន្ថែមថា​ ៖ ​ខ្ញុំ​សង្ឃឹមថា​នេះ​មិនមែន​ជា​ពាក្យសំដី​ពិត​របស់​ឯកឧត្តម​ទេ​។ បើសិន​ជា​ពាក្យ​ពិតមែន ឯកឧត្តម ក៏​ត្រូវ​ទទួល​ខុសត្រូវ​ផងដែរ ព្រោះ ឯកឧត្តម ជា​មេដឹកនាំ​បក្សប្រឆាំង​ម្នាក់​ដែរ ដែល​បាន​ដឹកនាំ​បក្ស​ប្រឆាំង​មុនគេ គឺ​បក្ស​ជាតិខ្មែរ ដែល​ក្រោយមក​ប្តូរ​ជា “​គណបក្ស​សម រង្ស៉ី​” ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦ ដែល​មាន​រយៈពេល ២១​ឆ្នាំ​។ បើសិន​វា​ជា​វប្បធម៌​របស់​បក្ស​ប្រឆាំង​ដូច ឯកឧត្តម ចោទ​លាប​ពណ៌ នោះ​គឺ ឯកឧត្តម បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​សាបព្រោះ​វា​។​

​សូម ឯកឧត្តម សម្លឹង​មើល​ម្រាបដៃ​ខ្លួនឯង​ផង នៅពេល​ឯកឧត្តម​ចង្អុល​ដាក់​គេ​!

​អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា គណបក្ស​ប្រឆាំង​ជា​អ្នកបង្កើត​ធ្វើឲ្យ​ខ្មែរ​បែងចែក​វណ្ណៈ​រើសអើង​លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ជា ហេតុ​មួយ​មិន​គួរ​ឲ្យ​កើតមាន​ឡើយ ។

​លោក គង់ គាំ អតីត​ឧត្តមប្រឹក្សា​គណបក្សស​ង្គ្រោះ​ជាតិ បានឲ្យ​ដឹង​ក្នុងផេក​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី​៨ មករា ដូច្នេះ​ថា «​យុទ្ធសាស្ត្រ​ខុសឆ្គង​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គណបក្សប្រឆាំង​ជ្រុលនិយម​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ថែមពណ៌ខ្មែ​រដល់ថ្ងៃ​៧​មករា​ច្បាស់​ឡើងៗ​ជាង​ពេល​កន្លងមក​» ។​

​លោក គង់ គាំ ក៏បាន​លើកឡើង​ថា ថ្ងៃទី​៧ មករា ១៩៧៩ ជា​ទំព័រ​នយោបាយ​មួយ​របស់​កម្ពុជា ក៏​ជា​ចំណុច​ចាប់ផ្តើម​ជាក់ស្តែង​នៃ​ជីវភាព​នយោបាយ​របស់​ខ្ញុំ (​គង់ គាំ​) ដែល​ពេលនោះ​៧​មករា មាន​ពណ៌​វៀតណាម​ក្រាស់ ។ ក្រោយ​មក​ថ្ងៃ​៧ មករា (១៩៩១-១៩៩៣) បាន​ប្រែ​ពណ៌​ពី​វៀតណាម​មក​កាន់​ពណ៌​ខ្មែរ​ហាសិប​ភាគរយ (​លទ្ធផល​បោះឆ្នោត​ឆ្នាំ​១៩៩៣) ។ លោក​បញ្ជាក់​ថា​ថ្ងៃ​៧ មករា ឆ្នាំ​២០១៩ សែ​សិប ឆ្នាំ​ក្រោយ​ជា​៧ មករា ដែល​ប្តូរ​ពី​ពណ៌​វៀតណាម​ក្រាស់​មក​ជា​ពណ៌​ខ្មែរ​ក្រាស់ តាមរយៈ​ការបោះឆ្នោត​ហើយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨​បាន​បង្ហាញ​ឲ្យឃើញ​រួច​ហើយ ។​

​ការលើកឡើង​របស់​លោក គង់ គាំ នេះ​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើ​យុទ្ធសាស្ត្រ ឬ​សារ​នយោបាយ​យ៉ាង​មុត​ស្រួល​ទៅ​កាន់​អ្នកគាំទ្រ ដើម្បីឲ្យ គាំទ្រ​ខ្លួន​រហូត​អ្នកខ្លះ​គាំទ្រ​ទាំង​មិន​ដឹង​ថា មេ​ខ្លួន​នាំយក​ទៅ​ទិស​ដៅ​ណា​ច្បាស់លាស់​ផង ។​

​យ៉ាងណា​ក្តី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា ទណ្ឌិត​សម រង្ស៊ី នៅ​មិន​ចោល​ក្បួន​បោក​នៅឡើយ ទោះបី​កំពុង​ស្ថិត​នៅក្នុង​បរាជ័យ​យ៉ាងណា កាល​ចុង​ក្រោយ​ក្តី​ក៏​ទណ្ឌិត​រូបនេះ​នៅតែ​ព្យាយាម ប្រើ​ឧបាយកល​បោក​បងប្អូន​មួយចំនួន​ដែល​នៅ​ជឿ​ឲ្យ​លង់​តាម​ខ្លួន ។​

​លោក​បន្តថា លោក សម រង្ស៊ី បាន​បំផុស​ឲ្យ​បងប្អូន​ជួបជុំ​គ្នា​ហើយ​បង្ហោះ​វីដេអូ​ថា គាំទ្រ​សម រង្ស៊ី ចេញពី​កន្លែង​នេះ​ពី​កន្លែង​នោះ​ឲ្យមើល​ទៅ​ដូច​ជា​ច្រើន​ណាស់​អ្នកគាំទ្រ​ធ្វើ​ហាក់ដូចជា ទណ្ឌិត សម រង្ស៊ី នៅ​មាន​ប្រជាប្រិយ​ណាស់​អញ្ចឹង ។ តែ​តាម​ការពិត​វា​គ្មាន​ប្រជាប្រិយភាព​ស្អី​វា​ទេ វា​គ្រាន់តែ​បង្ហោះ​វីដេអូ​តាម​ខ្យល់​តើ បាន​ការ​អី​ទៅ ? ដល់​មាន​បង្ហោះ​វីដេអូ​ច្រើន​កន្លែង​ទៅ នាំ​ឲ្យ​សមត្ថកិច្ច​ហៅ​មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×