Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ ជួបប្រជុំ​គ្នា​នៅ​ច្រក​អានសេះ ដើម្បី​ជំរុញ​បើក​ច្រក​នេះ​ទៅ​ជា​ច្រកទ្វារ​អន្ដរជាតិ​អាន​សេះ ក្នុង​ខេត្ត​ព្រះវិហារ​

spot_img

​ព្រះវិហារ ​៖ កម្ពុជា​-​ថៃ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បន្ដ​កិច្ចប្រជុំ​រួមគ្នា​មួយ​នៅ​ច្រក​ព្រំដែន​អាន​សេះ ដើម្បី​ជំរុញ​ដំណើរការ​បើក​ច្រក​តំបន់​មួយ​នេះ ទៅ​ជា​ច្រកទ្វារ​អន្ដរជាតិ​អានសេះ ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ​។​

​លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ដ បាន​ប្រាប់ឲ្យដឹង​ថា នៅវេលា​ម៉ោង​១០​ព្រឹក​នេះ ភាគី​យោធា​ថៃ និង​កម្ពុជា បើក​កិច្ចប្រជុំ​មួយ​នៅ​ចំណុច​ច្រកព្រំដែន​អាន​សេះ ស្តីពី​ការ​ក​ដំណោះស្រាយ​ក្នុងកា​ជំរុញ​ច្រក​តំបន់​អានសេះ ឲ្យទៅ​ជា​ច្រក​អន្តរជាតិ​។​

​បើ​តាម​លោក អភិបាលស្រុក​ជាំ​ក្សាន្ដ ក្នុង​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សមរភូមិ​ទិស​ទី​១ ប្រាសាទ​​ព្រះវិហារ និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ ដើម្បី​សិក្សា និង​ពិភាក្សា​កិច្ចដំណើរកា​របើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​។​

​សេចក្តីសម្រេច​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​ក្រុមការងារ​ដើម្បី​សិក្សា និង​ពិភាក្សា​កិច្ចដំណើរកា​របើក​ច្រកទ្វារ​ព្រំដែន​នេះ មាន​នាយ​ឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​៕ ​ដោយ ​៖ ​រចនា​

   

spot_img
×