Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ទាមទារ​ថវិកា​ជិត ៦​ពាន់​លាន​ ដើម្បី​សង់​ជញ្ជាំង​ព្រំដែន តែ​សភា​ខាង​បក្ស​ប្រជាធិបតេយ្យ​ជំទាស់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានទាមទារ​ថវិការ រាប់​ពាន់​លាន​ដុល្លា ដើម្បី​ចំណាយ​លើ​ ​ការសាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ជាមួយនឹង​ប្រទេស​មិចស៊ិចកូ ដែល​គាត់​បាន​សន្យា​ជា​យោ​មកហើយ​ ​ក្នុង​កំឡុង​យុទ្ធ​ធនា​ការបោះឆ្នោត​កន្លងទៅ​។​

​ការទាមទារ​របស់​លោក បាន​ធ្វើ​តាម​តាម​ទូរទស្សន៍​។ លោក លោក​មាន​សិទ្ធិ​អំណាច​ក្នុងការ​ ​ប្រកាស​ប្រទេស​ក្នុង​គ្រោះអាសន្ន​ដើម្បី​រំលង​ការអនុម័ត​របស់​សភា ប៉ុន្តែ​លោក​មិន​បាន​ប្រកាស​នោះ​ទេ​។​

​រដ្ឋាភិបាល​អា​មេ​រិច​បាន​ជាប់​គាំ​មិន​ដំណើរការ​អស់​រយៈពេល ១៨​ថ្ងៃ​មក​ហើយ ដោយសារតែ​មិន​មាន​ការព្រមព្រៀង​គ្នារ​វា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណៈរដ្ឋ​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់ លោក​ត្រាំ​ថា បាន​ចាប់​ប្រជាជន​ជា​ចំណាប់ខ្មាំង​។​

​ថ្លែង​ក្នុង​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គារ​យប់​កន្លងទៅនេះ លោក ត្រាំ​បាន​និយាយថា ស្ថានភាព​នៅ​ព្រំដែន​គឺជា​វិបត្តិ​មនុស្សធម៌​នៃ​បេះដូង និង​វិបត្តិ​ដូង​ចិត្ត​។​

​លោក ត្រាំ​ដែល​ជា​ប្រធាម​បក្ស​សាធារណៈរដ្ឋ ចង់បាន​ថវិកា​ចំនួន ៥,៧​ពាន់​លាន​ដុល្លា ដើម្បី​សាងសង់​របង​ដែក​នៅតាម​ព្រំដែន ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការចំណាយ​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×