Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការ​ហើយ​មិន​ព្រម​ផ្សំ​ដំណេក បម្រុង​វេច​លុយ​ជាង​៥​ម៉ឺន​ដុល្លារ រត់​ទៅ​អូស្ត្រាលី​វិញ តែប្តី​ចាប់ជាប់ ប្តឹង​អាជ្ញាធរ​ដោះស្រាយ​

spot_img

​ភ្នំពេញ ​៖ ក្រោយពេល​រៀបកា​រហើយ​បាន​ប្រមាណ​៥​ថ្ងៃ នាង​ជា​ប្រពន្ធ ដែល​សញ្ជាតិ​ខ្មែរ​អូស្ត្រាលី មិន​ព្រម​ផ្សំ​ដំណេក​ជាមួយ​ប្តី ដោយ​រក​លេស​ថា​មិន​ស្រួលខ្លួន បែរ​ជា​វេច​លុយ បណ្តា​ការ​ចំនួន​៥៧.០០០​ដុល្លារ បម្រុង​រត់​ទៅ​អូស្ត្រាលី​វិញ ប៉ុន្តែ​ដោយសារប្តី​ដឹងទាន់ ហើយ​ក៏​ចាប់​នាង​ប្រពន្ធ យក​ទៅ​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩​។​

​នៅក្នុង​ដំណាក់កាល សាកសួរ​នៅ​នៅ​សាលាសង្កាត់​កា​កាប​១ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ បាន​ដោះស្រាយ​រឿងរ៉ាវ​រៀបការ​ជា​ប្តី​ប្រពន្ធ មិន​បាន​ផ្សំ​ដំណេក ត្រូវបាន​ធ្វើ​ការសម្របសម្រួល​គ្នា រវាង​ភាគី​ទាំងពីរ ភាគី​ខាង​ប្រុស ទាមទារ​សំណង​បណ្តា​ការ​វិញ ២៨.០០០​ដុល្លារ លុយ​ដល់ដៃ​ដើម្បី​បញ្ចប់រឿង​។​

​បុរស​ម្នាក់​ដែល​ចាញ់បោក​ស្ត្រី​ជា​ប្រពន្ធ​អាណិកជន​ខ្មែរ​អូស្ត្រាលី ទើបតែ​រៀបកា​រហើយ​ថ្មីៗ មានបំណង​ចង់​រត់គេចខ្លួន ដោយ​នាំ​យក​លុយ​បណ្ដា​ការ​ចំនួន​៥៧.០០០​ដុល្លារ​ទៅ​អូស្ត្រាលី​វិញ បាន​ចាប់ខ្លួន​ស្ត្រី​រូប​នោះ ប្រគល់ឲ្យ​អាជ្ញាធរ​សង្កាត់​កា​កាប​១ នៅវេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងមុខ​សណ្ឋាគារ តារា​អ៊ែរ​ផ​ត ជាប់​នឹង​ផ្សារ​ទំនើប​រតន​ផ្លា​ហ្សា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បុរស​ជា​ប្ដី ឈ្មោះ សេង ឧត្តម អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​នារី​ជា​ប្រពន្ធ​មាន​ឈ្មោះ វិជ្ជនា សេង​ថា អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី រស់នៅ​ប្រទេស​អូស្ត្រាលី​។​

​តាម​ការរៀបរាប់​របស់​បុរស​ជា​ប្ដី បានឲ្យដឹងថា គាត់ និង​ប្រពន្ធ បាន​ស្គាល់​គ្នា​រយៈពេល​បី​ខែ​រួច​មក​ហើយ​។ រហូតមក​ដល់​ខែ​វិច្ឆិកា ២០១៨ ប្រពន្ធ​របស់​គាត់ ក៏​មក​លេង​ស្រុក​ខ្មែរ ហើយ​ពួកគេ​ទាំង​ពីរ​នាក់ មាន​ទំនាក់ទំនង​ស្នេហា ក៏​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា ដោយ​មាន​ចាស់ទុំ​ឪពុក​ម្ដាយ​ទាំងសងខាង​ដឹងឮ​។ ដោយ​ពេលនោះ ប្រពន្ធ​របស់​គាត់​ទាមទារ​ថ្លៃ​បណ្ដា​ការ​ចំនួន ៥៧.០០០​ដុល្លារ ហើយ​ព្រមព្រៀង​ដាក់​លុយ​នោះ ចូលទៅ​ក្នុង​កុង​ធនាគារ​រួមគ្នា ដោយ​ដាក់​ឈ្មោះ​ទាំង​ពីរ​នាក់ ដើម្បី​ទុក​រកស៊ី និង​រត់ការ នាំ​គាត់​ទៅ​រស់នៅ​ប្រទេស​អូស្ដ្រាលី បន្ទាប់​ពី​រៀបការ​រួច​នឹង​ចុះ​អ៊ី​តា​ស៊ីវិល​ត្រឹមត្រូវ​។​

​បុរស​ជា​ប្ដី​បាន​បន្តទៀតថា រហូតមកដល់​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៨ ប្រពន្ធ របស់​គាត់​ក៏​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ត្រៀម​ចូល​រោងការ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០១៩​។ ពេល​នាង​មក​ដល់ គាត់​ក៏​បាន​ទៅ​ទទួល​នាង នៅឯ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ភ្នំពេញ ដើម្បី​នាំ​នាង​មក​ស្នាក់នៅ​ផ្ទះ​របស់​ខ្លួន​។ តែ​ប្រពន្ធ​របស់​គាត់ មិន​ព្រម​មក​ស្នាក់នៅ​ផ្ទះ​របស់​គាត់​នោះទេ ដោយ​នាង​និយាយថា ចាំ​ពេល​រៀបការ​រួច ទើប​មក​ស្នាក់នៅ​ផ្ទះ​ជាមួយ​គាត់​។​

​បុរស​អភ័ព្វ​ស្នេហ៍​រូបនោះ បាន​និយាយទៀតថា បន្ទាប់​ពី​រៀបការ​រួចហើយ អ្វី​ដែល​នឹក​មិន​ស្មាន​ដល់ កូនស្រី​រួម​ជាមួយ​ក្រុម​គ្រួសារ វេច​បង្វេច​ទៅ​ស្រុក​អូស្ត្រាលី​វិញ ។ ភាគី​ខាង​ស្រី បាន​មក​ស្នាក់នៅ​សណ្ឋាគារ​តារា​អ៊ែរ​ផត ចំណាយ​ទាំង​ស្នាក់នៅ​និង​ហូបចុក គា​គី​ក្រុមគ្រួសារ​ខាង​ប្រុស​ជា​អ្នក​ចេញ​ឲ្យ​ទាំងអស់ តាំង​ពី​មិន​ទាន់​រៀបការ រហូត​ដល់​ថ្ងៃ​រៀបកា​រហើយ​។ ទោះ​ជា​ភាគី​ខាង​ប្រុស សុំ​អញ្ជើញ​ភាគី​កូនស្រី និង​ក្រុមគ្រួសារ ទៅ​ដេក​ស្នាក់នៅ​ផ្ទះ​ខាង​កូនប្រុស ក៏​មិន​ព្រម​ដែរ រហូត​ដល់​ថ្ងៃ​ចូល​រោងការ រួចរាល់​ថ្ងៃ​កូនស្រី​នៅតែ​មិន​ព្រម​ចូល​ខ្លួន​រួមដំណេក​ជាមួយ​ស្វាមី​ដែរ ក្នុង​ហេតុផល​មិន​ស្រួលខ្លួន សុំ​នៅ​ដេក​ម្នាក់ឯង នៅ​សណ្ឋាគារ​បន្តទៀត​។ ប្តី ខំ​តែ​ជឿទុកចិត្ត ប្រពន្ធ បានអនុញាត​ឲ្យ​ស្នាក់នៅ​៣​ថ្ងៃ ដល់​គ្រប់​កំណត់​ហើយ នៅតែ​មិន​ព្រម​ចេញ​មក​ផ្ទះ​ខាង​ប្តី​ទៀត​។ លុះ​សាកសួរ​បន្ត​ប្រាប់ថា មិនទាន់​ស្រួលខ្លួន​ដដែល រហូត​អូសបន្លាយ​ពេល​៥​ថ្ងៃ​ទៅ​ហើយ ទៅ​សាកសួរ​ទៀត នាង​ប្រពន្ធ​ចេះ​តែ​និយាយ​ដោះសារ​ថា​មិន​ស្រួល​ខ្លួន​មិន​យល់ព្រម​រួមដំណេក ហើយ​លុយ​បណ្តា​ការ ដាក់​តម្កល់​ក្នុង​ធនាគារ ក៏​ត្រូវបាន​កូនស្រី​លួច​ដកយក ស៊ីចាយ​អស់​ទៀត ហើយ​នាង បាន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​នាង​ហាក់ដូចជា ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ប្តី មិន​រវីរវល់​ដូច​មុន​ឡើយ​។​

​លោក​បាន​និយាយថា បន្ទាប់ពី​សាកសួរ នាង​បាន​ឆ្លើយ​សារភាព​ថា លុយ​បណ្តា​ការ​ចំនួន​៥៧.០០០​ដុល្លារ ដក​យក​អស់ហើយ​។ ពេល​លោក​សួរនាំ ទើប​នាង​និយាយថា លុយ​នោះ​ម្ដាយ​របស់​នាង បាន​ដក​យក​ទៅ​ចាត់ចែង សង​គេ​អស់ហើយ​។​

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ២០១៩ ទើប​គាត់​ទទួលដំណឹង​ថា ប្រពន្ធ​របស់​គាត់​មានបំណង់ ចង់​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​ស្ងាត់ៗ ដោយ​មិន​ឲ្យ​គាត់​ដឹង ទើប​គាត់​សម្រេចចិត្ត ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាសង្កាត់​កា​កាប​១ ឲ្យ​អាជ្ញាធរ​អន្តរាគមន៍ និង​ចាប់ខ្លួន​នាង​ប្រពន្ធ​និង​ក្រុមគ្រួសារ មក​សាកសួរ ដោយ​បញ្ចប់រឿង​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ខាង​ស្រី បាន​ប្រគល់​លុយ​ប្រមាណ ២៨.០០០​ដុល្លារ ទៅ​ឲ្យ​ភាគី​ខាង​ប្តី​វិញ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×