Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១១​នាក់ ស្នាក់នៅ និង ធ្វើការ​ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន ១១​នាក់ ដែល​មក​ស្នាក់នៅ និង ធ្វើការ​ដោយ​ខុសច្បាប់​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​កែច្នៃ​ឈើ និង ហាង​កាហ្វេ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​នីតិវិធី នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង កម្លាំង​ការិយាល័យ​អនុវត្តន៍​និតិ​វិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​មូលដ្ឋាន មានការ​សម្រប​សម្រួល​ពី​ព្រះរាជអា​ជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នគរបាល​បាន​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន ១១​នាក់ ស្រី​២​នាក់ ដែល​មក​ស្នាក់នៅ និង ធ្វើការ​ដោយ​ខុសច្បាប់ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​បានឲ្យដឹង​ថា​ជា​ទូទៅ​ពេល​ឃាត់ខ្លួន​ហើយ​ជន​បរទេស​ទាំងអស់ និង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ត​ប្រវេ​សន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសា​ពាក់ព័ន្ធ​ការចូល​មក​ធ្វើ​ការងារ​ជា​កម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រសិនបើគ្មាន​លិខិតស្នាម​ស្រប​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា​ទេនោះ និង​ត្រូវ​ប្រឈមមុខ បណ្តេញ​ទៅ​ប្រទេស​ដើម​វិញ​។ តែ​មុន​និង​បណ្តេញចេញ នគរបាល​កម្ពុជា​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​ស្ថានទូត​របស់​ប្រទេស​នីមួយៗ​ឲ្យមក​ពិនិត្យ និង​បំពេញ​ឯកសារ​ទទួលយក​ជន​ជាតិ​របស់​ខ្លួន​ត្រឡប់​ទៅវិញ​។ ប្រសិនបើ មន្ត្រី​ស្ថានទូត មិន​ទទួលស្គាល់​ជនបរទេស​អន្តោប្រវេសន៍​ទាំងនោះ ក៏​ត្រូវ​បណ្តេញចេញ​ទៅ​ប្រទេស​ដើម​វិញ​ដែរ ៕ ​ដោយ ​៖​ រចនា​

  

spot_img
×