Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​សាធារណការ ប្រកាស​បិទ​ក្រុមហ៊ុន​កែច្នៃ​យានយន្ដ គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ដ្រីក្រសួង​សាធារណការ បានប្រកាសថា ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​កែច្នៃ​យានយន្ដ ដែល​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ត្រូវតែ​បិទ​ចោល​ទាំងអស់ ។​

​ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការក្រសួង នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបញ្ជាក់​ថា នឹង​ចាត់​វិធាន​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​កន្លងមក​ក្រសួង មិន​ដែល​ធ្លាប់បាន​បិត​ក្រុមហ៊ុន កែច្នៃ មួយ​ណា​នៅឡើយ​ទេ ដូច្នេះ​ត្រូវ​រក​និតីវិធី​ដើម្បី​តាមដាន​គ្រប់គ្រង ដើម្បី​ឈាន​ទៅដល់ បិត​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដឹក​ទំនិញ​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស​ទាំង​នេះ​ឲ្យបាន​។ ដើម្បី​កុំឲ្យ​មាន​ករណី​កែច្នៃ កាត់ត ទ្រុង​ឡាន កើតឡើង​ដដែលៗ ដូច្នេះ​ឆ្នាំ​២០១៩​នេះ ត្រូវតែ​បិត​ក្រុមហ៊ុន​កែច្នៃ​យានយន្ដ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ក្រសួង នឹងដាក់​បច្ចេកទេស​ទំនើប តាម​ប្រព័ន្ធ​អន​ឡាញ​មួយ ដើម្បី​ត្រួតពិនិត្យ​តា​មដាន​ឲ្យ​ជាប់ បើ​ក្រុមហ៊ុន​ដដែលៗ ឬ​ឡាន​ដដែល ដែល​យើង​ចាប់បាន ថា​ដឹកទំនិញ​លើស​ទម្ងន់ ឬ​កែច្នៃ​ខុស​បច្ចេកទេស​នោះ នឹង​ចាត់វិធានការ​ទៅ​តាម​ហ្នឹង​។ កន្លងមក​ក្រសួង ក៏​បាន​ធ្វើ​ដែរ តែ​ធ្វើ​តាម​ក្រដាស តែ​ពេល​នេះ ធ្វើ​ការតាមដាន​តាម​ប្រព័ន្ធ​អន​ឡាញ​ម្ដង ដើម្បី​ឆ្លើយតប​នឹង​សម្ដេច​តេជោ ដែល​សម្ដេច​តែងតែ​មាន​ប្រសាសន៍​ហើយ​ថា ចាំ​ដល់​ថ្ងៃ​ណា​ទៀត បើ​ក្រុមហ៊ុន​ដដែលៗ មិន​គោរព​ច្បាប់ នៅតែ​ចាប់​មិន​បាន​នោះ តើ​ចាប់​ដល់​ពេល​ណា​ទៀត​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×