Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​អកតញ្ញូ​ប្រើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ និង​គំរាម​សម្លាប់​មាតាបិតា​

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៩ បានឲ្យដឹងថា​ ​បុត្រា​អ​កត្ដ​ញ្ញូ​ប្រើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ និង​គំរាម​សម្លាប់​មាតាបិតា​ដូច​រឿងព្រេង​និទាន ត្រូវ​ជាប់​ខ្នោះ​របស់​នគរបាល​សំរោង​ទង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​យុវជន​ឈាម​ខា​ប់ម្នាក់​ឈ្មោះ​ងួន គង្គា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រោម ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ប្រើ​ហឹង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ កាលពី​ថ្ងៃ​អង្គារ៍​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧និង២៥​នាទី​។​

​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​បណ្ដឹង​របស់​ឈ្មោះ​ប្រាក់ ឃឿន អាយុ ៦៦​ឆ្នាំ ត្រូវជា​ឳ​ពុក​បង្កើត​ឈ្មោះ ងួន គង្គា ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​នេះដែរ ត្រូវបាន​លោកឪពុក​ធ្វើ​ការរៀបរាប់ ថា មុនដំបូង​កូន​គាត់​សុំ​លុយ តែ​គាត់​ថា​មិន​មាន​ទេ ពេលនោះ កូន​បាន​ទាញ​យក​កាំបិត​បុ័ង​តោ និង​ដំបង​ឫស្សី មក​វាយ​កាប់​បំផ្លិ្លចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​តែ​ម្ដង បណ្ដាលឲ្យ​ខូចខាត​អស់​មួយចំនួន នឹង​ថែមទាំង​ប្រើ​ពាក្យសម្ដី​គំរាម​សម្លាប់​ទៅ លើ​គាត់​ជា​ឳ​ពុក​ម្ដាយ​ទៀតផង ក្រោយពេល​កើតហេតុ​ឈ្មោះ​ប្រាក់ ឃឿន ដោយ​ទ្រាំទ្រ​និង​សកម្មភាព​លោក​កូន មិន​បាន​ក៏​សម្រេច​ដាក់​ពាក្យបណ្ដឹង មក​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយពេល​ទទួល​ណ្ដឹ​ង សមត្ថកិច្ច​នគរបាល​បាន ចុះទៅ​ឃាត់ខ្លួន​យុវជន​ឈាម​ខា​ប់ រួមជាមួយ​វត្ថុតាង​មួយចំនួន (​កាំបិត​+​ដំបង​ឫស្សី​) រួច​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×