Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​អារ៉ាប់ប៊ីសាអូឌីត ដែល​មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុក ​ព្រោះ​ខ្លាច​គ្រួសារ​សម្លាប់ ពេល​នេះ​ទទួល​ការគាំទ្រ​ពី UN ​ជា​ជនភៀសខ្លួន​

spot_img

​យុវតី​ជនជាតិ​អារ៉ាប់ប៊ីសាអូឌី​តម្នាក់ ដែល​រត់គេចខ្លួន​ពី​គ្រួសារ និង​មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុកកំណើត​​វិញ ពេល​នេះ​ទទួលបាន​ការផ្តល់​ឋានៈ​ដោយ​អង្គការសហប្រជាជាតិ ជា​ជនជាតិ​ភៀសខ្លួន និង​អាច​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ នេះ​បើ​តាម​ការ​​ចេញផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​យុវតី​ម្នាក់​នោះ​មានឈ្មោះ​ថា Rahaf Mohammed al-Qunun និង​មាន​វ័យ ១៨​ឆ្នាំ​។ នាង​បដិសេធ​មិន​ឡើង​យន្តហោះ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ហោះហើរ​ទៅកាន់​ប្រទេស​គុយ​វ៉ែត​វិញ​ឡើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ និង​បាន​ចាក់សោរ​​ខ្លួន​នាង​ក្នុង​បន្ទប់​សណ្ឋាគារ​នៅ​ព្រលានយន្តហោះ​។​

​នាង​បញ្ជាក់ថា នាង​មាន​ការភ័យខ្លាច​ថា គ្រួសារ​នឹង​សម្លាប់​នាង​ដោយសារតែ​នាង​បោះបង់ចោល​​សាសនា​អ៊ីស្លាម​។​

​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​គាំទ្រ​ករណី​របស់​នាង និង​អាច​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​នាង​ក្នុង​ប្រទេស​អូស្ត្រាលី​។​

​ឪពុក និង​បងប្រុស​របស់​យុវតី​ខាងលើ បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​ថៃ ប៉ុន្តែ​នាង​បដិសេធ​មិន​​ព្រម​ជួប​ពួកគាត់​ទេ​។​

​សូមបញ្ជាក់​ថា ការលះបង់​សាសនា​អ៊ីស្លាម (​ការដកខ្លួន​ចេញ​ពីសា​សា​នា​) គឺ​មាន​ទោស​ប្រហារជីវិត នៅក្នុង​ប្រទេស​អារ៉ាប់ប៊ីសា​អូឌីត។​

​ចំណែក​មន្ត្រី​អន្តោប្រវេសន៍​ថៃ កាលពី​ដំបូង​បាន​និយាយថា យុវតី​ខាងលើ​គួរ​ត្រឡប់​ទៅកាន់​ប្រទេស​គុយ​វ៉ែត ​៕ សុភ័ក្ត្រ   

​ប្រភព​៖ BBC​

spot_img
×