Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​ពិតជា​ចម្លែក ៖ បុរស ១២​លាន​នាក់ រក​ប្រពន្ធ​មិន​បាន​ក្នុងពេល​ដែល​មាន​នារី ៦​លាន​នាក់​នៅ​…​លីវ !

spot_img

​បច្ចុបន្ន​នេះ​ប្រទេស​ចិន​មាន​បុរស “​ឯកោ​” ប្រមាណ ១២​លាន​នាក់ ទោះបី​ពួកគេ​ប្រឹង​ស្វះស្វែង​រក​គូគាប់​ក្តី ។ តាម​តួលេខ​ស្ថិតិ​ដដែល នារី​មាន​វ័យ​ពេញ​រៀប​ការប្រមាណ ៦​លាន​នាក់ បន្ត​នៅ​…​លីវ ។​

​ហេតុអ្វី​? ជា​ឧទាហរណ៍ ករណី​លោក Xing អាយុ ៣២​ឆ្នាំ កម្ពស់ ១,៧០​ម៉ែត្រ មានផ្ទះ មាន​រថយន្ត​រស់នៅ​ប្រជុំជន​អាន​ស៊ី ប្រទេស​ចិន ។ លក្ខណៈសម្បត្តិ​របស់​លោក​ពុំ​ជា​អន់​ទេ ប៉ុន្តែ​នៅ​ត្រូវ​ចាត់បញ្ចូល​ក្នុង​បញ្ជី​បុរសៗ​ដែល​ហួស “​កាលបរិច្ឆេទ​” ។​

​ការ​ធំ​លឿន​មួយ​នៅ​ចិន​ឲ្យដឹងថា ចំនួន​បុរស​លើស​នារីៗ​គឺ ៣៣​លាន​នាក់ ។ អតុល្យភាព​ភេទ​នៅ​ចិន​ភាគច្រើន​កើតមាន​នៅ​តំបន់​ជនបទ ព្រោះតែ​នារីៗ​បាន​ចាកចេញ​ពី​ភូមិ​ឡើង​ទៅ​រស់នៅ​ឯ​ទីក្រុង ។ ផលវិបាក​ចុងក្រោយ​គឺ​តាម​ជនបទ ស្រុក​ជាន​ស៊ី ខេត្ត​អាន​ស៊ី អាណា​ព្យាបាល​ជា​ច្រើន​ដូចជា​លោក Xing Genshan អាយុ 68 ឆ្នាំ​ពិតជា​បារម្ភ​ស្វែងរក​មេអណ្តើក ដើម្បី​រក​គូស្រករ​ឲ្យ​កូនប្រុស ។​

​នៅ​ភូមិ​១​ដែល​ធម្មតា​ក្មេងប្រុស​ស្រី​តែង​រៀបការ​នៅ​វ័យ ២០​ឆ្នាំ ហេតុនេះ​កូនលោក Xing ត្រូវបាន​ចាត់បញ្ចូល​ថា “​ហួស​កាលបរិច្ឆេទ​” គូស្រករ​នោះ​ខ្ញុំ​មិន​ស្ងប់ចិត្ត​ដោយ​ពុំ​សម្រេច​កាតព្វកិច្ច​ជា​ឪពុក ។ កូនប្រុស​ខ្ញុំ​ក៏​ពុះកញ្ជ្រោល​មិន​ចាញ់​ខ្ញុំ​ទេ ព្រោះ​បើ​ហួស​វ័យ ៤០​ឆ្នាំ ពិតជា​គ្មាន​នារី​ណា​ព្រម​រៀបការ​នឹង​វា​ទៀត​ទេ ។​

​មេអណ្តើក​ទាញ​យក​រូប​ថត​ខ្លះមក​មើល “​នាង​នេះ​ធ្វើការ​នៅ​ស្ថាប័នរដ្ឋ​” ចុះ​កូនប្រុស​លោក​កម្ពស់​ប៉ុន្មាន​? ១,៧០​ម៉ែត្រ​… ។​

​ជាធម្មតា​នារីៗ​រក​បុរស​កម្ពស់​ពី ១,៧៦​ម៉ែត្រ​ឡើង ខ្ញុំ​នឹង​ខំ​រក​នារី​មាន​សញ្ញាប័ត្រ ប​រិញ្ញា​…! ទេៗ​ពួកគេ​មាន​សំណូមពរ​ខ្ពស់​ណាស់ ! ។​

​ម្យ៉ាងទៀត​កូនប្រុស​ខ្ញុំ​ថា​ដំបូង​អាច​គេ​ព្រម តែ​នឹង​ទាត់​វា​ចោល​ទៅ​ថ្ងៃក្រោយ ។ កិច្ចសន្ទនា​ជាមួយនឹង​មេអណ្តើក​របស់លោក Xing បាន​បញ្ចប់​ដោយ​លោក​ជ្រើស​យក​…”​រូបថត​” នារី​ម្នាក់​ហើយ​ប្រាប់​ថា ជួយ​សួរនាំ​នាង​នេះ​ល​មើល ព្រោះ​នាង​ពុំ​បាន​រៀនសូត្រ​ជ្រៅជ្រះ ។​

​ខាងលើ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ស្រដៀងៗ​គ្នា​នេះ ។ ព្រោះតែ​កង្វះ​នារីៗ​ធ្វើឲ្យ​គ្រួសារ​ពួក​នាង​មាន​សិទ្ធិ​ទាម​ទារ​..​ច្រើនណាស់ ។​

​គ្រួសារ​នារីៗ​ដែល “​គ្រាន់បើ​” កាន់តែ​មាន​ឱកាស​ច្រើន​ក្នុង​ការរកប្តី​ឲ្យ​កូនស្រី​គេ ។ បុរសៗ​ចង់បាន​ប្រពន្ធ​យ៉ាងតិច​ត្រូវ​មានផ្ទះ​មួយ និង​រថយន្ត​១​គ្រឿង ទើប​អាច “​ជជែក​” រឿង​រៀបការ​បាន ។ ម្យ៉ាងទៀត​បច្ចុប្បន្ន​នៅ​ប្រទេស​នេះ បុរស​ភាគច្រើន​បែរជា​គ្មាន​សញ្ញាប័ត្រ ក្នុងពេល​ដែល​នារីៗ​បែរ​ជា​រៀនសូត្រ​បាន​ខ្ពស់ ។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​សមមាត្រ​នៃ​បុរស ជោគជ័យ​ក្នុង​ជីវិត​ក៏​កាន់តែ​…​ទាប​ជាង ។​

…​ខេត្ត​ហៃ​ណាន​ក៏​ដូច្នេះ​ដែរ បុរសៗ​ឯកោ​មាន​ច្រើនជាងគេ នៅ​ប្រទេស​ចិន ។ ជាមួយ​វប្បធម៌​តម្រូវឲ្យ​មាន​ទ្រព្យធន ហេតុនេះ​លោក Zuo Yahe វ័យ ៥៧​ឆ្នាំ​ហើយ​ក្តី តែ​បន្ត​រស់​ជាមួយ​ក្មួយៗ និង​ពុំ​ដែល​បាន​…​រៀបការ​ម្តងណា​ទេ ។​

​រដ្ឋាភិបាល​ចិន​ពិតជា​កំពុង​រក​ដំណោះស្រាយ​ចំពោះ​ករណី “​ចម្លែក​” បុរស​រក​ប្រពន្ធ​មិន​បាន​មាន ១២​លាន ខណៈ​នារី​នៅ​លីវ​មាន ៦​លាន​នាក់ ៕ សូ​យ​ន​

spot_img
×