Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបព ទុកពេល​៣០​ថ្ងៃ ឲ្យ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ប្រឆាំង​ត្រូវ​រំលាយ មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល

spot_img

​ភ្នំពេញ​ ៖​ អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​១១ ​ខែធ្នូ​ ឆ្នាំ​២០១៧ បាន​សេចក្តីជូនដំណឹង ស្តីពី​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់ ទាំងអស់​ដែល​ត្រូវបាន​បញ្ឈប់​ដោយសារ​គណបក្ស​ត្រូវ​រំលាយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជម្រាបជូន​ដល់​តំណាងរាស្ត្រ និង​សមា​ជិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ទាំងអស់ ដែល​ត្រូវបាន​បញ្ឈប់​ដោយសារ​គណបក្ស​ត្រូវ​រំលាយ​តាម​អំណាច​សាលដីកា​តុលាការ​កំពូល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧ គឺ​តម្រូវ​ឲ្យ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជូន​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ យ៉ាងយូរ ៣០​ថ្ងៃក្រោយ​ចាក់​ចេញពី​មុខតំណែង ដូច​មានចែង​ក្នុង​មាត្រា​១៨(​របប​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​) នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

​បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រការនេះ​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ជូនដំណឹង​ថា លោក លោកស្រី អតីត​ជា​សមាជិក សមាជិការ​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ ទាំងអស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​សូមមេត្តា​បំពេញ​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យ៉ាងយូរ​៣០​ថ្ងៃ ក្រោយ​ការចាកចេញ​ពីមុខ​តំណែង ស្របតាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ តាំងពី​ថ្ងៃទី​២២​ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មកម្ល៉េះ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ស្នើ​សូម​បុគ្គល​ជាប់​កាតព្វកិច្ច​ប្រកាស​ទាំងអស់ មេត្តា​រួ​រាន់​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់ខ្លួន ឲ្យ​បាន​ទាន់ពេលវេលា តាម​ការកំណត់​របស់​ច្បាប់ ដោយ​អញ្ជើញ​មក​ផ្ទាល់ ឬ​ផ្ញើ​តាម​ក្រុម​ជន​បង្គោល ប្រឆាំង​អំពើពុករលួយ របស់​ក្រសួង​ស្ថាប័ន ឬ​ផ្ញើ​តាម​បុគ្គល​ណា​ម្នាក់ ដែល​ខ្លួន​ទុកចិត្ត ឬ​ផ្ញើ​តាម​ប្រៃសណីយ៍​មក​អបព​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×