Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទពិសោធន៍ ៖ រើស​អ្នក​កំដរ “​កូនក្រមុំ​” បើ​បែប​នេះ មិន​ឲ្យ​កូនកម្លោះ​…​ស្រឡេវ​ភ្នែក​ម្តេច​បាន​!

spot_img

ករណី​ទី​១ គឺ​រូប​មង្គលការ​ប្រព្រឹត្តទៅ​ពី​ឆ្នាំ ២០១៧ នា​ប្រទេស​ចិន ។ អ្វីៗ​ដែល​បណ្តាញ​សង្គម​ប្រទេស​នេះ​ចាប់អារម្មណ៍​ពុំមែន​រូប​សម្ផស្ស​របស់​កូន​កម្លោះ​ក្រមុំ​ទេ តែ​ជា​ដើមទ្រូង “​ទ្រលុក​ទ្រលន់​” របស់​អ្នក​កំដរ​កូនក្រមុំ​ទាំង​២​ទៅវិញ ។​

​កម្ពស់​កូនក្រមុំ ទាប​ជាង​ពេល​ឈរ​ក្បែរ​អ្នក​កំដរ ហេតុ​នេះ​ពិតជា​គេ “​លេចធ្លោរ​” ជាង​ហើយ ។ កែវភ្នែក​ភ្ញៀវ “​បាញ់​សំដៅ​” អ្នក​កំដរ​ទៅវិញ ។​

​កូនក្រមុំ​ពុំគួរ​ស្លៀកពាក់​ដូច​អ្នក​កំដរ​ខ្លួន​ទេ ពិសេស​ក្នុង​ករណី​រូបរាង​របស់​ខ្លួន​…​ពិន្ទុះ​ទាប់​ជាង​នោះ ។​

​បែបនេះ​គេ​មិនដឹង​អ្នកជា​….​ម្ចាស់​កម្មវិធី​ឡើយ បើ​ពុំ​ដឹង​មុន​នោះ ។

​សាធារណ​មតិ “​អាណិត​”​កូនក្រមុំ តែ​ក៏​ផ្តាំផ្ញើ​ដល់​នារីៗ​ទាំងឡាយ​ត្រូវ​យក​រឿង​នេះ​ជា​..​មេរៀន ។​

​ករណី​ទី​២

 

​វា​ទើប​កើត​ឡើង​ថ្មីៗ​នេះ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខណៈពេល​ដែល​អ្នក​កំដរ​កូនក្រមុំ មាន​ទំហំ “​ដើមទ្រូង​” វ៉ា​ផ្តាច់​… កូនក្រមុំ ។​

​ពិធី​ជូន​តែ​ដល់​មេបា អ្នក​កំដរ​បាន​លើក​តែ​ឲ្យ​កូនក្រមុំ នាង​ក៏​ឱន​ចុះ ពេល​នោះ​មើលមុខ​កូន​កម្លោះ​ទៅ តើ​គាត់​…​អៀន​ឬ​ស្តាយ​ក្រោយ ។​

​សូម្បី​តែ​ខ្សែ​ភ្នែក​របស់​មេបា​ក៏​ងាក​សម្លឹង​ដើមទ្រូង​របស់​អ្នក​កំដ​រដែរ ។​

​គេ​ដឹងថា​បន្ទាប់ពី​រៀបកា​រហើយ មើល​រូបភាព​ទាំងនេះ​កូនក្រមុំ​បាន​ផ្ទុះ​កំហឹង​ហើយ​… តូចចិត្ត​នឹង​ខ្លួនឯង​ក៏​ព្រលែង ។​

ករណី​ទី​៣ ៖ ជា​រឿង​កើតឡើង​នៅ​តៃវ៉ាន់​

​ថ្វី​ត្បិត​ជាការ​ស្លៀកពាក់​សិច​ស៊ី​ដដែល តែ​វា​ពុំមែន​ដើមទ្រូង​ទេ គឺ​ត្រគាក “​មហិមា​” តែម្តង ។​

​គេ​ដឹងថា អ្នក​កំដរ​ត្រូវ​បាន​ជួល ហើយ​ទង្វើ​ពួកគេ​ធ្វើ​ឲ្យ​កូនក្រមុំ​ស្ទើ “​ស្រក់​ឈាម​” តាម​ភ្នែក​ព្រោះ​ពួកគេ​ភ្លេច​…​ស្លៀកខោ​ទ្រនាប់ ។​

​ទោះបី​ខឹងសម្បារ​យ៉ាងណា​ក៏​កូនក្រមុំ​កូន​កម្លោះ​ត្រូវ​លេប​គ្រួស លេប​ថ្ម​សិន​ដែរ ។​

៣​ករណី​ខាងលើ ចង់​ប្រាប់ថា កូនក្រមុំ​ក្នុង​មង្គលការ​ត្រូវ​…​ប្រយ័ត្ន​!

​ចន្ទ្រា​

spot_img
×