Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​បាតុកម្ម​នៅ​រោងចក្រ ប៉ៃ​ហុង តវ៉ា​ទាមទារ​មិន​ឲ្យ​ថៅកែ​បញ្ឈប់​តំណាង​៣​នាក់​ពី​ការងារ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​កម្មករ​-​កម្ម​ការ​នី​រោងចក្រ​យីហោ «​ប៉ៃ​ហុង​ខេ​ម​បូ​.​ឯ​.​ក​» រាប់រយ​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​រឿង​ថៅកែ​បញ្ឈប់​តំណាង​របស់​ខ្លួន​ចំនួន​០៣​នាក់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ធ្វើ​ឲ្យ​កម្មក​រកម្ម​ការ​នី​បាន​ផ្ទុះ​បាតុកម្ម​ទាមទា​មិន​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​តំណាង​កម្មករ ហើយ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​គណៈកម្មាធិការ​កណ្តាល​ដោះស្រាយ​ឲ្យ​កម្មករ​-​កម្ម​ការ​នី​បាន​ចូលធ្វើ​ការងារ​វិញ។​

​ការផ្ទុះ​តវ៉ា​ពី​សំណាក់​ក្រុមកម្មក​រក​ម្មការ​នី​នៅ​រោងចក្រ ប៉ៃ ហុង​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩​ទើប​ឃើញ​មាន​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ចុះ​ទៅ​ជួប​តំណាង​ក្រុមហ៊ុន​ប៉ៃ​ហុង​ដើម្បី​ដោះស្រាយ​។​

​រហូតមកដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​នេះ​ពុំ​ទាន់​ឈាន​ចូលដល់​កិច្ចព្រមព្រៀង​នៅ​ឡើយ​ទេ​។​ចំណែក​កម្មក​រក​ម្មកា​រ​នី​នៅតែ​បន្ត​ធ្វើ​កូដកម្ម​មិន​ទាន់​ចូល​ធ្វើការ​ដែរ​រហូត​ថៅកែរ​យល់ព្រម​ឲ្យ​តំណាង​កម្មក​រក​ម្មការ​នី​ទាំង​០៣​នាក់​បាន​ចូលធ្វើការ​វិញ​ទើប​ព្រម​ចូលធ្វើការ​៕  ដោយ ៖ វ៉ៃ​គោ​

 

spot_img
×