Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទាមទារ​របស់​ក​ម្មករ​បើក ប្រាក់​អតីតភាព​ការងារ នឹង​ធ្វើ​ឲ្យ​រោងចក្រ​ប្រមាណ ២​ភាគ​៣ នឹង​ត្រូវ​បិទទ្វារ​

spot_img

​តាកែវ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​កម្មករ​ថា តើ​ចង់​ប្រមូលប្រាក់​អតីតភាព​ការងារ តែ​ក្នុង​មួយពេល ហើយ​ឲ្យ​រោងចក្រ​ត្រូវ​បិទទ្វារ​តែ​ម្តង​ឬ​យ៉ាងណា​?

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា បើ​ធ្វើ​តាម​ការទាមទារ​របស់​កម្មករ កម្មការិនី​នេះ នឹង​ធ្វើ​ឲ្យ​រោងចក្រ​ប្រមាណ ២​ភាគ​៣ នឹង​ត្រូវ​បិទទ្វារ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​អំពាវនាវ​ដល់​សហជីព ដែល​កំពុង​ធ្វើ​ចលនា​ឱ្យ​កម្មករ​ទាមទារ​បើកប្រាក់ អតីតភាព​ផ្តាច់​ត្រឹម​ឆ្នាំ​២០១៨ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់់​។​

​ការ​មាន​ប្រសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​តេជោ បាន​អញ្ជើញ​ជា​អធិបតី​ភាពចុះ​ជួប​សំណេះសំណាល ជាមួយ​មួយ​កម្មករ កម្មការិនី​សម្រាប់​ឆ្នាំ​២០១៩ សរុប​ប្រមាណ ១៨.២៧៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្ត​តាកែវ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖ «​ប៉ុន្តែ​ពូ​អត់​នឹក​ដល់​ថា ស្រាប់តែ​មាន​រោងចក្រ​ប្រហែលជា​៦​រោងចក្រ នៅ​ទីក្រុង​ភ្នំពេញ​៣ នៅ​តាកែវ​២ កំពង់ស្ពឺ​១ បែរ​ជា​សុំ​ទូទាត់​នៅ​ខែ​មករា​ហ្នឹង​ផ្តាច់​តែម្តង​»​។​

​សម្តេច​តេជោ បន្ត​អំពាវនាវ​ដល់​ថៅកែ និង​កម្មករ​រួបរួមគ្នា​ធ្វើឲ្យ​មាន​ភាពសុខសាន្ត​នៅ​តាមរោ​ង​ចក្រ ហើយ ប្រទេស​ផលិត​សម្លៀក​បំពាក់ និង​ស្បែកជើង​មិន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ថៅកែ​ងាយ​នឹង​ទៅ​វិនិយោគ​នៅ​ប្រទេស​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​នៅ​កម្ពុជា​។ បើ​រោងចក្រ​ត្រូវ​បិទទ្វារ អ្នក​ដែល​ជួប​ការលំបាក​មុនគេ​គឺ​កម្មករ​។ រាជរដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា​ប្រមាណ ២២​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រាក់ខែ និង​ប្រាក់​អតីតភាព​នៅពេល​ថៅកែ​រត់ចោល​រោងចក្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​កម្មករ​យោគយល់​កុំ​ចាប់បង្ខំ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​អតីតភាព​ផ្តាច់​ត្រឹម​ឆ្នាំ​២០១៨​។ ប្រាក់​អតីតភាព​នោះ​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នឹង​បើក​រយៈពេល​៦​ខែ ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សហជីព​ដែល​កំពុង​ធ្វើ​ចលនា​ឲ្យ​កម្មករ​ទាមទារ​បើកប្រាក់​អតីតភាព​ផ្តាច់​ត្រឹម​ឆ្នាំ​២០១៨ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ បើ​មាន​សហជីព​ណា​ដឹកនាំ​ទៅរក​ស្ថានភាព​អាក្រក់ កុំ​ជឿ​តាម​ការអូសទាញ របស់​សហជីព​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​សួរ​បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា តើ​ទុកឱ្យ​រោងចក្រ​នេះ​ក្ស័យធន​តាមរយៈ ការប្រមូល​ពន្ធ​ទាំងអស់​យក​មក​បើក​ឱ្យ​កម្មករ កម្មការិនី តែ​ក្នុង​មួយពេល​រួចហើយ​បិទ​រោងចក្រ ឬ​យ៉ាងណា​? “​សូម​ក្មួយៗ​ពិចារណា​មើល​ទៅ ព្រោះ​រោងចក្រ​ទាំងអស់នោះ​នឹង​ចូល​ដល់​កម្រិត​ក្ស័យធន ដូច្នេះ​អ្នក​ដែល​ខាតបង់ គឺ​កម្មករ​-​កម្មការិនី​យើង​ទាំងអស់គ្នា​តែប៉ុណ្ណោះ​។ ពី​មុន​នេះ​បី​បួន​ឆ្នាំ​មិន​ទាន់​នឹង​ទូទាត់​ផង បី​បួន​ឆ្នាំ ទាល់តែ​គេ​បញ្ឈប់​បាន​គេ​ទូទាត់​ឱ្យ​អី​ឡូ​វ​នេះ តើ​មាន​ក្រុម​ញុះញុង​មក​ពី​ណា​ទៅ​ដែល​បង្កើត​ឱ្យ​មាន​ស្ថានភាព បើក​ផ្តាច់​នៅក្នុង​ខែ​មករា ឆ្នាំ​២០១៩”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន បន្ថែមទៀតថា ប្រសិនបើ​ធ្វើ​តាម​ការទាមទារ​របស់​កម្មករ កម្មការិនី​នេះ នឹង​ធ្វើ​ឱ្យ​រោងចក្រ ប្រមាណ​២​ភាគ​៣ នឹង​ត្រូវ​បិទទ្វារ ព្រោះ​ផែនការ​បង្វិលទុន​របស់​ម្ចាស់​រោងចក្រ កាលពី​ពេលមុន គឺ​អនុវត្ត​តាម​ច្បាប់​ចាស់ មិនមែន​អនុវត្ត​តាម​ច្បាប់​ថ្មី​នោះ​ទេ ដូច្នេះ​ផែនការ​បង្វិលទុន​របស់​ថៅកែ​រោងចក្រ គឺ​ធ្វើ​តាម​ផែនការ​បង្វិល​របស់​ពួកគេ​។ រាជរដ្ឋាភិបាល​បាន​ខិតខំ​រិះរក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដោយ​មិន​ទុក​ឱ្យ​កម្មករ​-​កម្មការិនី​ចាញ់ មិន​ទុក​ឱ្យ​ថៅកែ​ចាញ់ ហើយក៏​មិន​ទុក​ឱ្យ​រាជរដ្ឋាភិបាល​ចាញ់​នោះ​ដែរ​។ បើ​មាន​សហជីព​ណា​ដឹកនាំ​ទៅរក​ស្ថានភាព​អាក្រក់ កុំ​ជឿ​តាម​ការអូសទាញ​របស់​សហជីព​នោះ និង​សុំ​អំពាវនាវ​ដល់​សហជីព​ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម កុដកម្ម ទៅលើ​បញ្ហា​នេះ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព ដែល​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុលនិយម​នេះឯង​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×