Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​លក់ស​.​ជ​.​ណ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ ផ្តន្ទាទោស​ឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ និង​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ជិត​២​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ រឿងក្តី​របស់​ឧកញ៉ា ប៊ុន ស៊ីថា ដែល​បាន​លក់ស​.​ជ​.​ណ​មួយ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ទៅឱ្យ​ក្រុមហ៊ុន​មួយ​ក្នុងតម្លៃ​ទឹកប្រាក់ ៩០​ម៉ឺន​ដុល្លារ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ បាន​បង្គាប់​ឱ្យ​ជនជាប់ចោទ សង​ប្រាក់​ដើមបណ្តឹង ចំនួន ១.៨៩៩.០០០​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ​។ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ នេះ លោក អ៊ី ថាវរៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ពីបទ​ឆបោក​។

​សូមបញ្ជាក់ថា ឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន​ស​.​ជ​.​ណ​មួយ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យធ្វើ​ការដោះដូរ ដី​រដ្ឋ​មួយកន្លែង របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ នៅក្នុង​បរិវេណ​តែមួយ ។ លោក​ឧកញ៉ា ប៊ុន ស៊ីថា បាន ស​.​ជ​.​ណ នេះហើយ ក៏បាន​លក់ ស​.​ជ​.​ណ ទៅឱ្យ​ក្រុមហ៊ុន​មួយ ក្នុងតម្លៃ​ទឹកប្រាក់ ៩០​ម៉ឺន​ដុល្លារ​។ ពេល​លក់ ស​.​ជ​.​ណ ទៅឱ្យ​ក្រុមហ៊ុន​នោះ បានទទួល​ប្រាក់​រួចហើយ តែ ស​.​ជ​.​ណ មិនទាន់បាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​នោះទេ ហើយ​ឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់​បញ្ចាំ ទើប​ឮ​ដល់​ក្រុមហ៊ុន​មួយ​នោះ ទើប​ក្រុមហ៊ុន​នោះ ប្តឹង​ឧកញ៉ា មក​តុលាការ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​។​

​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មេធាវី​របស់​ឧកញ៉ា ប៊ុន ស៊ីថា បាន​នាំខ្លួន​លោក​ឧកញ៉ា ប៊ុន ស៊ីថា មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​ឆ្លើយបំភ្លឺ​លើ​បណ្តឹង​ឆបោក ដោយ​តំណាង​អយ្យការ បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ ឧកញ៉ា ប៊ុន ស៊ីថា តែម្តង​។ ក្នុង​សវនាការ​កន្លងទៅ ជនជាប់ចោទ ឧកញ៉ា​ប៊ុន ស៊ីថា ទទួលស្គាល់ថា បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុងតម្លៃ​៩០​ម៉ឺន​ដុល្លារ​ពិតប្រាកដ​មែន ហើយ​ធានា​ក្នុង​កាត់ឈ្មោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​នោះ​ថែមទៀត ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា​មួយ ចំនួន ដោះស្រាយ​មិន​ចេញ ហើយ​ខ្វះ​ប្រាក់​បង្វិល ទើប​យក​ដី​នោះ ទៅ​ដាក់បញ្ចាំ ឱ្យ​អ្នកដទៃ ចំនួន​៣០​ម៉ឺន​ដុល្លារ ដើម្បី​បង្គ្រប់​ប្រាក់​អ្នក​ផ្សេងទៀត​។ ចំណែក​ប្រាក់​ដែល​បានមក​ខ្លួន យកមក​ដោះស្រាយ​បន្ថែមទៀត តែ​មិនទាន់​រួចរាល់ ក៏ត្រូវ ដើមបណ្តឹង​បានដឹង​តែម្តង ព្រោះ​គ្មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ដើមបណ្តឹង​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×