Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាវាចម្បាំង​កងទ័ពជើងទឹក​ចិន​៣​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នាវាចម្បាំង​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ចំនួន ៣​គ្រឿង បាន​ចូលមក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ដំណើរ​ទស្សនកិច្ច រយៈពេល ៤​ថ្ងៃ​នៅ​កម្ពុជា​។​

​ទស្សនកិច្ច​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​រិត​ចំណង​មិត្តភាព​ជា​មួយ​ក​ង​ទ័ពជើងទឹក​កម្ពុជា​។​

​ការមកដល់​របស់​នា​វា​ចម្បាំង​ចិន​កាលពី​ព្រឹក​មិញ​នេះ លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ បាន​ដឹកនាំ​នាយ​នា​វី​ចំនួន ៦៥​រូប អញ្ជើញ​ចូលរួម​ទទួល​ស្វាគមន៍ ប្រតិភូ​កង​នាវា កងកម្លាំង​ពិសេស​លេខ​៥៣៩ នៃ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​លោក រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ បានឲ្យដឹងថា នាវា​កងទ័ព​រំដោះប្រជាជន​ចិន ទាំង​៣​គ្រឿង នោះ មាន​កង​នាវិក​សរុប​ចំនួន​៦៩៥​នាក់ ដឹកនាំ​ដោយ ឧត្តមនាវីទោ Xu Hai Hua នាយរង​សេនាធិការ​កង​នាវា​តំបន់​សមុទ្រ​ខាងជើង នៃ​កង​ទព័​រំដោះ​ប្រជាជនចិន​។​

លោក​ថា នាវាចម្បាំង​ទាំង​៣​គ្រឿង​មាន​ឈ្មោះ​៖ នាវា​ទីមួយ ឈ្មោះ PLANS WUHU (FFG 539 )​មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក ៦​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន​។ នាវា​ទី​ពីរ ឈ្មោះ PLANS HANDAN (FFG 579) មាន​បណ្តោយ ១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន និង​នា​វាទី​បី ឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក​១០​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​ពីរម៉ឺន​តោន​។​

​តាម​កម្មវិធី នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ច​ជា​ផ្លូវការ រយៈពេល ៤​ថ្ងៃ របស់​នាវាចម្បាំង​ចិន នៅ​កម្ពុជា មេបញ្ជាការ​កងទ័ពជើងទឹក​ចិន ក៏​នឹង​មាន​ជំនួប​សម្តែង​ការគួរសម ពី​មេបញ្ជាការ​នាវា​ចិន ជាមួយ​ថ្នាក់​ដឹក នាំ​ខេត្ត​ព្រះសីហនុ​។ ជំនួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​កង​ទព័​ជើងទឹក​កម្ពុជា​។ ការប្រកួត កីឡា​ជា​មិត្តភាព រវាង​ក្រុម​នាវិក​កង​នាវា​ចិន និង​ក្រុម​នាវិក​កងទ័ពជើងទឹក​កម្ពុជា នៅក្នុង​មូលដ្ឋាន សមុទ្រ​(​រាម​) ព្រមទាំង​មាន​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា រវាង​កងទ័ព​ជើង​ទឹក​ទាំង ពីរ​ប្រទេស​កម្ពុជា​-​ចិន​ផង​ដែរ​៕ ដោយ ៖ ដែនសីមា

 

spot_img
×