Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តៃកុង​រថយន្ត វាយ​សន្លប់​ប្លន់​ថៅកែ​របស់​ខ្លួន​យក​លុយ​១០​ម៉ឺន​ដុល្លារ ពេល​បើករថយន្ត ដល់​កន្លែង​ស្ងាត់​

spot_img

​ភ្នំពេញ ៖ ថៅកែ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​អ្នកបើករថយន្ត​របស់​ខ្លួន​វាយ​ប្លន់​យក​លុយ​អស់ ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​បើករថយន្ត​មក​ដល់​កន្លែង​ស្ងាត់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ឃើញ​បុរស​២​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-1763 មកដល់​ចំណុច​ផ្លូវលំ​ស្ងាត់​ក្នុង​ភូមិ​សំរោង ដោយ​មាន​ផ្លូវ​ជង្ហុក​ផង​នោះ អ្នកបើក​រថយន្ត​ដឹក​ចៅហ្វាយ ទាញ​ចង្កូត​ធ្វើឲ្យ​រថយន្ត​រៀបនឹង​ធ្លាក់​ចូល​ស្រែ បណ្តាល​ឱ្យ​ចៅហ្វាយ​របស់​ខ្លួន បាត់​ស្មារតី​មួយ​ភ្លែត ។ ភ្លាមនោះ​អ្នកបើកប​រថយន្ត​ក៏​ឆ្លៀត​ឱកាស​ទាញ​យក​កាបូប​លុយ​របស់​ចៅហ្វាយ​ជា​ជនជាតិ​ចិន និង​ដាល់​មួយ​ដៃ​ទៀត បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី រួច​ស្ពាយ​យក​កាបូប​លុយ​គេចខ្លួន​បាត់​ស្រមោល ។​

​ជនរងគ្រោះ​ជា​ថៅកែ​បាន ភ្ញាក់​ដឹងខ្លួន​វិញ បាន​ព្យាយាម​រក​កាបូប​លុយ តែ​មិនឃើញ ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​តាម​ចាប់​ជនល្មើស​។ ក្រោយមក​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួញ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់​កូនចៅ​របស់​ខ្លួន យក​លុយ​ប្រគល់ឱ្យ​រូប​គាត់​វិញ ៕ ​ដោយ ​៖​ រចនា​

spot_img
×