Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​មួយ​ចំនួន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ គួរ​រក្សា​ប្រាក់​ឲ្យមាន​ជាប់​ក្នុង​កាបូប មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​គូ​ព្រេង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ មិន​ជួប​ឧបសគ្គ​អ្វី​ទាំងអស់ ។ លុយកាក់ គួរ​កែប្រែ​ឲ្យ​ប្រសើ​ររាល់​ទំនាក់ទំនង​នោះ​ទើប​លាភសក្ការៈ​ហូរ​ចូល ។ មនោសញ្ចេតនា រីករាយ​ផ្អែមល្ហែម ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​គិតគូរ​ពី​សុខភាព ។ លុយកាក់ ល្អប្រសើរ មាន​ចាស់ទុំ​ក្នុង​គ្រួសារ​ឧបត្ថម្ភ​ប្រាក់​កាស ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​ច្រើន​ដល់​ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើការ​ឡើង​វិញ​។ លុយកាក់ មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ អន្ទះសារ​ហួស​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ គួរ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​មុននេះ ។ មនោសញ្ចេតនា កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិន​ត្រូវ​អត្តនោម័ត ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ជ្រុល ។ មនោសញ្ចេតនា គួរ​រួមគ្នា​ប្រឹងប្រែង​តស៊ូ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​កុំ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា គួរ​មាន​ការជជែក​គ្នា​ដោយ​ត្រង់ៗ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវមាន​ឥរិយាបថ​ដាច់ខាត​ពេល​ដោះស្រាយ​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ខាងក្រៅ​ច្រើន ។ មនោសញ្ចេតនា រីករាយ​ផ្អែមល្ហែម ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ សម្រេច​បាន​គ្រប់​កិច្ចការ ត្រូវបាន​ប្រគល់ឲ្យ ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ចង់​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន ធ្វើឲ្យ​អ្នក​នឿយហត់ តប់ប្រមល់​ចិត្ត ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉តច​ត់​ពេល​បញ្ចេញ​ប្រាក់​ទិញ​ភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ លុយកាក់ ថ្ងៃ​នេះ​អំណោយផល​ល្អ​បំផុត​សម្រាប់​ការរកស៊ី​ជួញដូរ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជូ​ប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

spot_img
×