Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ចោទ​សួរថា មន្ត្រីនគរបាល​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ ពាក់​សក្តិ​៤ ?

spot_img

​ភ្នំពេញ ​៖ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ កំពុងមាន​ភាពល្បីល្បាញ រឿង​មន្ត្រីនគរបាល​មួយរូប នៅ​វ័យក្មេង​អាយុប្រមាណ​២០​ឆ្នាំ មិនទាន់​លែង​បៅដោះ​ម៉ែ​ផង តែ​ពាក់​ស័ក្តិ​៤ ចង់​បាក់​ស្មា ដែល​កំពុង​រង​ផ្ទុះ​រិះគន់​យ៉ាងខ្លាំង​។ បណ្តាញ​សង្គម​បាន​និយាយថា ប្រហែលជា​មន្ត្រីនគរបាល​រូបនោះ ពាក់​និង​បំពេញការងារ តាំងពី​ក្នុង​ពោះ​ម្តាយ របស់​មកម្ល៉េះ​មើលទៅ​! ទើបបានជា​អាយុ​២១​ឆ្នាំ ហើយ​រៀន​មិនទាន់​ចប់​បាក់​ឌុប​ផង ពាក់​សុទ្ធតែ​សក្តិ​៤​បែបនេះ​។

​បណ្តាញ​សង្គម​បាន​បន្ថែមថា សម័យ​បើ​មិន​ឡើង​សក្តិ​តាម​បក្ខពួក សាច់ញាតិ​ទើប​ជា​រឿង​ចម្លែក ហើយ​ម្យ៉ាងទៀត នៅ​ទាន់​គេ​យកលុយ ជា​ថ្នូរ​នឹង​បុណ្យ​សក្តិ តំណែង ក៏​ខំ​ស្រូត​យក​កន្លែង​ខ្លាញ់​ឲ្យ​ហើយ​ទៅ តែ​ដល់​ថ្ងៃមុខ​គេ​យកលុយ ប្រយ័ត្ន​ស្ដាយក្រោយ ជាពិសេស​នៅពេល​បោះឆ្នោត​ម្តងៗ ខំ​ណាស់ ដើរ​សំពះ​រាស្ត្រ​យក​សន្លឹកឆ្នោត តែ​ដល់​បានឈ្នះ​ហើយ អត់​ដែល​ដាក់​កូន​រាស្ត្រសាមញ្ញ​មក​ធ្វើ​ការងារ​អ្វី​សោះ ឃើញតែ​កូន​មន្ត្រី​នេះ មន្ត្រី​នោះ លោក​នេះ លោក​នោះ​ឲ្យ​ព្រោងព្រាត​ទៅវិញ ហើយ​មក​ចោទ​កូន​រាស្ត្រ​មិនចេះ ទើប​មិន​ហៅ​ឲ្យ​មក​ធ្វើការ​នោះ​អី​។​

​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ បានឱ្យដឹងថា ក្មេងប្រុស ដែល​ពាក់​ស័ក្តិ ៤ មានឈ្មោះ ណ​យ សុ​ភិ​រុណ មាន​ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយត្រី ស័ក្តិ ៤ និង​មានមុខ​តំណែង ជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​១ នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​កូនពៅ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​។

​រក​ឯណា​បាន​ស្រុក​ខ្មែរ​សោះ ឪ​ពាក់​ផ្កាយ​៤ ចំណែក​កូនប្រុស​ពៅ​ពាក់​សក្តិ​៤​ស្មោះ​។ នៅ​ប៉ុន្មាន​ថ្ងៃនេះ លោក​ស័ក្តិ ៤ ណ​យ សុ​ភិ​រុណ កំពុង​ល្បីល្បាញ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​គេ​បាន​ចែកចាយ​រូបថត​របស់លោក ដែល​នៅក្នុង​រូបនោះ គឺ​ឪពុក​ពាក់​ផ្កាយ ៤ ឈរ​ពីមុខ រីឯ​កូនប្រុស​ពៅ ពាក់​ស័ក្តិ ៤ ឈរ​ពីក្រោយ​។​

មន្ត្រី​ដដែល​បន្តថា ការពាក់​ស័ក្តិ ៤ របស់លោក​វរសេនីយ៍ត្រី ណ​យ សុ​ភិ​រុណ នៅពេលនេះ គឺ​លោក​ពុំទាន់​រៀន​ចប់​ថ្នាក់​ទី​១២ នៅឡើយ ហើយ​ឮថា លោក​ទើបបាន​ចូល​ក្របខ័ណ្ឌ​ប៉ូលិស កាលពី​ឆ្នាំ​២០១៧ គឺ​នៅពេល​លោក អាយុ ១៨​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ លោក ណ​យ សុភា​រុណ មាន​អាយុ ២១​ឆ្នាំ​ហើយ​។

​លោក​ណ​យ សុ​ភិ​រុណ ចូល​ធ្វើជា​ប៉ូលិស​នៅ​អាយុ ១៨​ឆ្នាំ ដោយសារតែ​អំណាច​របស់​ឪពុក​ខ្លួន បើ​ប្រៀបធៀប​នឹង​រាស្ត្រ​វិញ អាយុ​ប៉​ប៉ុណ្ណេះ​បើសិនជា​ចង់​ចូលធ្វើការ​ដូច​លោក​ណ​យ សុ​ភិ​រុណ នឹងត្រូវ​គេ​ថា មិនទាន់​គ្រប់​អាយុ នៅ​ក្មេង និង​មិន​គ្រប់លក្ខណៈ​ថែមទៀត​ផង ។​ប៉ុន្តែ​សម្រាប់​លោ​កណ​យ សុ​ភិ​រុណ វិញ ឥត​បញ្ហា ព្រោះ​ឪ​អញ្ញ​ផ្កាយ​៤ វើ​យ​!​។

​ដោយឡែក​មន្ត្រី ខ្លះទៀត​និយាយថា តាមពិត លោក​ប៉ូលិស ស័ក្តិ ៤ ណ​យ សុភា​រុណ នៅពេលនេះ​មាន​ប្រពន្ធ​កូន​មួយ​ហើយ គ្រាន់តែ​គ្នា​សាច់​ចាំ មិនមែន​គ្នា មិនទាន់​គ្រប់​អាយុ​ទេ​។ ដូច្នេះ​លោក ក៏​ចូល​ធ្វើជា​ប៉ូលិស មិន​ខុសច្បាប់​ទេ​។ គ្រាន់​ថា បាន​ឡើង​ស័ក្តិ​លឿន​ពេក ព្រោះថា តាម​ធម្មតា ទម្រាំ​ឡើង​បាន ១​ស័ក្តិៗ យ៉ាងតិច​ក៏​រយៈពេល ២​ឆ្នាំ​ដែរ​។​

ទោះបីជា​យ៉ាងណា​ករណីនេះ នៅ​ថ្ងៃទី​៩​មករា មិនអាច​សុំ​ការបំភ្លឺ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា អគ្គនាយក​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ បានទេ​។​

​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន មានការ​កោត​ស​សើរ និង​បែប​បញ្ចើចបញ្ចើ និង​ដាក់​ជា​សំណួរ​ជាច្រើន ទៅកាន់​គាត់​នោះ​ថា គាត់​ជា​អ្នកណា​? ចូលធ្វើ​ប៉ូលិស​តាំងពី​ឆ្នាំ​ណា​? មានបទពិសោធន៍​សម​ត្ថ​ភាព និង​គុណសម្បត្តិ​អ្វីខ្លះ ទើប​អាច​ពាក់​សក្តិ​៤ ទាំង​ក្មេង​បែបនេះ​?

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់ទៀតថា អគ្គសវនកម្ម​ផ្ទៃក្នុង គឺ​មិនមែន​មានតែ​កូនប្រុស​ពៅ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា នោះទេ គឺ​នៅមាន​សែស្រឡាយ​មួយចំនួនទៀត ហើយ​មាន​ឋានន្តរសក្តិ​ខ្ពស់​ថែម​ទៀតផង ដែលជា​ហេតុ​នាំ ឲ្យ​មាន​មន្ត្រី​ក្នុង​អង្គភាព​ខ្លះ មាន​សតិអារម្មណ៍ ឬ​ផ្លាស់ប្តូរ​ចេញ​ក៏មានដែរ​។​

​លោក​William Guang វ​ឌ្ឍ​នា សារ​ពង្ស ដែលជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ក្មេងប្រុស​អាយុ​ជាង​ម្ភៃ ម្នាក់នេះ​ឈ្មោះ ណ​យ សុ​ភិ​រុណ ចូលធ្វើ​មន្ត្រី​នគ​បាល ៣ ឆ្នាំ​ឡើង​៣​សក្តិ បច្ចុប្បន្ន ជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​១ មាន​ឪពុក ឈ្មោះ ធឹ​ម សុ​ផា ពាក់​ផ្កាយ​៤ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​។​

​សរុបមក ឪពុក កូន និង​បងប្អូន​សែស្រឡាយ លោក ធឹ​ម សុ​ផា នេះ​ជាច្រើន​នាក់ កំពុងធ្វើការ​ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង , សូម​ជនរួមជាតិ កុំ​យក​ករណី​ក្មេង​នេះ មាន​ប្រពន្ធ​កូន​មក​ឡូកឡំ ក្មេងប្រុស​អាយុ​១៧ ក៏​អាចមាន​គ្រួសារ​បានដែរ តែ​អាយុ​ជាង​២០ កាន់ដំណែង​ជា​អនុប្រធាននាយកដ្ឋាន​ទើប​ជា​រឿង​ខុសឆ្គង​។ ករណីនេះ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក និង​ស្រាវជ្រាវ តាមដាន​ដើម្បី​ឈានដល់​ការយក​ភស្តុតាង​នានា ដាក់​លើ​តុ​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ជាមួយ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជាការ​ចូលរួម​ប្រឆាំង​វប្បធម៌ បក្ខពួក​សែស្រឡាយ ក្នុង​មុខងារសាធារណៈ​។ យើងខ្ញុំ និង​ទាម​ទារក​ចម្លើយ​បំភ្លឺ​ជាក់លាក់​មួយ ដែល​អាច​ទទួលយកបាន ដើម្បី​ធានាថា​ការប្រឡង​ចូល​ក្របខ័ណ្ឌ មន្ត្រីរាជការ របស់​ក្រសួង​មហា​ផ្ទៃ​ទេ គឺ​ប្រកបដោយ តម្លាភាព អព្យា​ក្រឹត្យ គ្មាន​អំពើពុករលួយ សែស្រឡាយ ។​

​សូមបញ្ជាក់ថា លោក​វរសេនីយ៍ត្រី ណ​យ សុ​ភិ​រុណ អត្តលេខ ៧៧១១៩ នាយរង​ការិយាល័យ​ស​វន​កម្ម​ទី​៤ ត្រូវបានតែងតាំង ទៅជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​១ កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​។

Vuthrina Cheng ពួក​អា​បំផ្លាញ់​ជាតិ​ក្លាច​កូន​អត់​បាន​ចូលរួម​បំផ្លាញ់​ជាមួយ ទុកអោយ​កូន​រៀន​ចប់​ថ្នាក់​សិន​ទៅ​វា​ស្លាប់ ឬ ?

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pheng Vannak News បាន​លើកឡើងថា មិនមែន​តួនាទី​តូច​ទេ គឺ ឡើង​ផ្លោះ ពី​អនុប្រធាន​ការិយាល័យ ទៅជា​អនុប្រធាននាយកដ្ឋាន ទាំង​មិនទាន់​ឈប់​បៅដោះ​ផង បើ​កម្ពស់ គឺ ដឹង​តែ​ធ្លាក់​ហើយ តែ លុយ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់នេះ​ជាប់ ។ គណៈកម្មាធិការ​រើស​យប់ បាន​មើលមិនឃើញ​ក្មេង​តឿ​។ បងប្អូន​ទាំងអស់គ្នា​ទាយ​ទៅ​មើល ថា​កម្ពស់​ប៉ុន្មាន ? ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ដែល​ក្រសួង​តម្រូវ​ដែរឬទេ ?

​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​បង នី បាន​បញ្ចេញមតិ​ថា កងកម្លាំង​ឥឡូវ​ពិបាក​ណាស់ មិន​ឲ្យ​តែមាន​ខ្សែ​មាន​លុយ ទោះ​មិនចេះ​អី ក៏​ឡើង​ធំ​បានដែរ​។ គណនី​យ ឈ្មោះ Sky Nova ៖ មាន​ខ្សែ​​បើ​ចូលកាន់​តំណែង​ល្មម ឬ​ធំ ចូល​ដំបូង ដែល​មិនចេះ​ការងារ និង​មិនមាន​បទពិសោធន៍​ការងារ​សោះ ទ្រឹស្តី​គេ​ថា ជួយ​បង្រៀន​គាត់​បណ្តើរៗ ទៅ​យូរៗ គង់តែ​ចេះ​ទេ​។ ធ្វើ​យូរ​ទៅ​ការងារ​គង់តែ​បង្រៀន​យើង​វិញ​ទេ​។ អត់​ខ្សែ​អានេះ ធ្វើការ​ងារ​យូរៗ​ទៅ ភ្លើៗ គ្មាន​ចេះ​ម៉​ង់​ទីទុយ​អី​ទេ ។ ធ្វើ​ការងារ​យូរហើយ​កាន់តែ ល្ងង់​ទៅៗ​( អា​ឡប់​)​។ គណនី ឈ្មោះ​ខ្មៅ​ស្រែ ៖ ខ្ញុំស្គាល់​ក្មេង​សក្តិ​៤​នោះ​ច្បាស់​ណាស់​បង គាត់​ឈ្មោះ​ភិ​រុណ រហូតមកដល់​ឥឡូវ ក្មេង​នោះ​ប្រហែល​អាយុ​ជាង​ដប់ឆ្នាំ​ទេ ពីព្រោះ​ខ្ញុំ​ធ្លាប់​ងូ​ច​ទឹក​ឲ្យ​ក្មេង​នោះ​តាំងពីរ​ក្មេង​នោះ អាយុ​៧/8​ឆ្នាំ ហើយ​លោកប៉ា​ក្មេង​នោះ​ឈ្មោះ​ធឹ​ម សុ​ផា កាលនោះ​គាត់ នៅ​សក្តិ​៥​ទេ​បង ដល់​បច្ចុប្បន្ន​ឃើញ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ចឹ​ង ខ្ញុំ​ភ្ញាក់ខ្លួន​ព្រឺ​ត​។ គណនី ឈ្មោះ Ben Sen ៖ រឿង police និង ទាហាន​នេះ គឺ គេ​រើស​ទៅតាម​ជំនាញ មានការ​ប្រឡង កាយសម្បទារ ជាមុន មែន​ទេ រឿង​កម្ពស់ គឺជា​រឿង​សំខាន់ បើ​រើស police ( ត្រែទ័ព ) គឺ​សម្រាប់​លំអ​ពិធីការ ឬ បុណ្យជាតិ ប៉ុន្តែ​បើ​កងកម្លាំង​បង្ក្រាប គឺ​កាយសម្បទារ និង អាយុ ជាការ​សំខាន់​។ នៅក្នុង​រូបនេះ បង្ហាញថា​អ្នកនោះ ខ្វះ​សមត្ថភាព និង មានការ​ពុករលួយ មិន​សមជា​កងសន្តិសុខ​ប្រកបដោយ ជំនាញ​ឡើយ​។ ចំណែក​គណនី​ឈ្មោះ Makara Chhim បាន​រិះគន់ថា យ៉ា​ហ៊ី​! កង្កែប​ឆា​ខ្ញី គេ​ថតកុន​ទេ​ដឹង​? បើ​ពិតមែន​នោះ ថា​តើ​លោក​ប្អូន​ហ្នឹង​នៅ​អង្គភាព​ណា​? បាន​ចូល​វគ្គ​បណ្តុះបណ្តាល ប៉ូលិស​នៅ​ណា​ដែរ​? ចូលធ្វើការ​ខែ​ឆ្នាំ​ណា​? មាន​ស្នាដៃ​ការងារ​អ្វីខ្លះ ជូន​ពលរដ្ឋ និង​ប្រទេសជាតិ​? អា​ធ្យា​ស្រ័យ​។ ឯ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vicheika Kann បាន​បញ្ចេញ​សារ​ថា គាត់​មុខ​ក្មេង​អាយុ​ច្រើន​ដឹង​?

​ហេ​ហេ​… តែ​យ៉ាងណាក៏ដោយ មើល​តែ​បង​ខេមរា​យើង​ទៅ ចូល​ទាហាន​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ពាក់​ផ្កាយ​បាត់។​

បងប្រុស​ខ្ញុំ​វិញ រៀន​ទាហាន​៤​ឆ្នាំ ហូប​ត្រកួន ផ្អក​ស្ទើរ​រាល់ថ្ងៃ ពេល​រៀន ធ្វើការ​ជិត​១០​ឆ្នាំ ប្រឹង​ធ្វើ​ការចង់​ដាច់ខ្យល់ បាន​ត្រឹម​សក្តិ​៤-៥ ​គ្នា​ប្រឹង​ទម្រាំ​បាន​ប៉ុណ្ណឹង​មាន​អ្នក​ផ្កាយ​១-២ មាន​ខ្សែ​គេ​ថា​បាន​សក្តិ​៤-៥ ដោយសារ​សូកលុយ​ទៀត​។​
​ហាហា​… ប្រាក់ខែ​ទាហាន គ្មាន​ខ្សែ ដូច​គ្រួសារ​ខ្ញុំ មាន​លុយ​ឯណា​ទៅ​សូក​គេ​នោះ​? តែ​អែបអប ឬ​លើកជើង​មិនចេះ​ផង​។​

​ក្រោយពី​មានការ​បង្ហោះ​រូប នគរបាល​ម្នាក់ ឈរ​អម​ជាមួយ ប៉ូលិស​ជាច្រើន ដែល​មើលទៅ​ហាក់​វ័យក្មេង មិន​គ្រប់​អាយុ ដែល​ពាក់​សក្តិ​រហូត​ទៅ​ដល់ ឋានៈ​វរសេនីយ៍ ធ្វើ​ឲ្យ​មានការ​ស៊ែរ​ចែករំលែក​តៗ​គ្នា ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការមិនពេញចិត្ដ​ចំពោះ​រឿង​មួយ​នេះ​។ ក្នុង​បណ្តាញ​សង្គម​ឥឡូវ​កុំ​តែ​ហ៊ាន មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ត​គ្រប់គ្នា ឲ្យ​តែមាន​រឿង​មិន​ប្រក្រតី​ភ្លាម ដឹង​តែ​ផ្ទុះ​លើ​បណ្តាញ​សង្គម​ហើយ ហើយ​ជាពិសេស​នោះ​ប្រជាពលរដ្ឋ​ឥឡូវនេះ​ចេះ​ណាស់ គេ​ដឹង​ក្តៅ​ត្រជាក់​ណាស់ ហើយក៏​គ្មាន​កូន​រាស្ត្រ​ទៅ​អង្គុយ​ធ្វើការ​កន្លែង​អស់​ហ្នុ​ង​បានទេ ក្រៅ​តែ​កូន​អស់លោក​ហ្នុ​ង​ឯង​។

មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ ធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​ពី​សំណាក់ ថ្នាក់​ដឹង​នាំ​មួយចំនួន ចង់​ឲ្យ​មានការ បំភ្លឺ​ឲ្យ​បាន​ច្បាស់ លើ​រឿង​មួយ​នេះ​។ យ៉ាងណាមិញ មកដល់ពេលនេះ​យើង​បានដឹង​ពី អត្ដ​សញ្ញាណ​របស់ បុរស​នគរបាល​ខាងលើ​ហើយ ដោយ​គាត់ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថា “Khun Run”​។ ដែល​រូបថត​មួយ​នោះ​គឺ ឈរ​តម្រង់​ជួរ​នៅ​ពីក្រោយ​ឳ​ពុក ដែល​ពាក់​ផ្កាយ ៤ ៕ ​ដោយ ​៖​ រចនា​

spot_img
×