Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជាប់ពន្ធនាគា​រ​៣​ឆ្នាំ ករណី​ជេរប្រមាថ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​សរសេរថា​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា ត្រូវបាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ បានប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចំនួន​៥​លាន​រៀល ។​

​ជនជាប់ចោទ​ឈ្មោះ អៀង ជុល​សា កើត​ឆ្នាំ​១៩៩២ ត្រូវ​ចាប់ខ្លួន​នៅវេលា​ម៉ោង​១៦៖៤០​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឃាត់​បុរស​ម្នាក់ បន្ទាប់ពី​គេ​បាន​ប្រើ Account facebook ឈ្មោះ​អៀង ជលសារ ហើយ​ជេរប្រមាថ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ម៉ោង​៩.១៦​នាទី​យប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពី​ធ្វើ​ស្រាវជ្រាវ​លើ​បណ្តាញ​សង្គម ដោយ​សហការ​ជាមួយ បណ្តា​ក្រុង​ដែល​សង្ស័យ​ជា​អាសយដ្ឋាន​បច្ចុប្បន្ន របស់​ជន​ម្ចាស់​គណនេយ្យ ខាងលើ​ដូចជា​៖ ខេត្តស្វាយរៀង រាជធានី​ភ្នំពេញ សមត្ថកិច្ច​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ អៀង ជុល​សា នៅវេលា​ម៉ោង​១៦៖៤០​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បញ្ជូន ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​នឹង​កសាង​សំណុំរឿង​ទៅ​តុលាការ តាម​នីតិវិធី​តែម្តង​៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×