Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រងរបួស​ធ្ងន់​២​នាក់ ដោយសារ​រថយន្ត​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ បុក​ម៉ូតូ​មួយគ្រឿង​

spot_img

​បន្ទាយមានជ័យ ៖ ក្មេងប្រុស​២​នាក់ បាន​រងរបួស​ធ្ងន់ ម្នាក់​បាកជើង​និង​ដៃ ម្នាក់ទៀត​បែកក្បាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង នៅត្រង់ចំណុច​ខាងជើង​ផ្លូវ​អក្សរ​T ចំងាយ​150​ម៉ែត្រ ស្ថិតនៅ​ភូមិ​ត្រាង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ដ​បន្ទាយមានជ័យ កាលពី​ម៉ោង​១៨:៣០​នាទី កាលពី​ទី​៨ ខែមករា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថា ៖ នៅវេលា​ម៉ោង​កើតហេតុ ក្មេងប្រុស​២​នាក់ បាន​ជិះ​ម៉ូតូ RSX សេរី​២០១៥ ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1M.6583 ដែល​អ្នកបើកបរ​ម៉ូតូ​ដោយ ឈ្មោះ ឡុ​ញ អ៊ី​ស៊ិ​ញ អាយុ​១៤​ឆ្នាំ នៅរស់​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ដ​បន្ទាយមានជ័យ និង​អ្នករួមដំណើរ​ដោយ​ឈ្មោះ ព្រាន ចាន់​សួន ប្រុស​អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​។ ពួកគេ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ខាងត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក Hyandai ពណ៌​ក្រហម ជា​រថយន្ដ​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ​BMC 0017 បើក​ច្រាសទិស​គ្នា បើកបរ​ដោយ​ឈ្មោះ សាន ម៉ា​ន់ទី ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​រោង​គុន ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ ឡុ​ញ អ៊ី​ស៊ិ​ញ បាក់ជើង​ខាងឆ្វេង និង​បាក់ដៃ​ខាងឆ្វេង រីឯ​អ្នករួមដំណើរ​ឈ្មោះ ព្រាន ចាន់​សួន រងរបួស​បែកក្បាល និង​របួស​ខ្នងជើង​ខាងឆ្វេង​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា ខេត្ដ​សៀមរាប ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ។​

រថយន្ត​បង្ក និង​ម៉ូតូ ជនរងគ្រោះ​ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​ច្បាប់ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×