Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ថា​ក្មេង​ចេះ​ជក់​គ្រឿងញៀន សូម្បី​អាយុ​៥០​ឆ្នាំ ក៏​ជក់​គ្រឿងញៀន​មិនបាន ហើយ​ត្រូវ​នគរបាល​ចាប់ខ្លួន​ក្នុងផ្ទះ​សំណាក់​

spot_img

​ខេត្តស្ទឹងត្រែង ៖ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បានការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ដោយ​ចាប់បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ មួយកន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង​។​

​តាម​របាយការណ៍ ស្តីពី​លទ្ធផល នៃ កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន របស់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រ័ត្ន សៀង​ហ៊ុន អាយុ ៥០​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​ព្នៅ ឃុំ អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​របាយការណ៍​ដដែល​នេះ បាន​បង្ហាញថា បុរស​វ័យ​៥០​ឆ្នាំនេះ បាន​ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​ផ្ទះសំណាក់ មី​លី​មូល​មិត្ត ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង នា​ថ្ងៃទី​៨ ខែ មករា ឆ្នាំ​២០១៩ ហើយ​មន្ត្រី​អនុវត្ត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ ដោយ​ចាប់យក​វត្ថុតាង​ជា​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១​កញ្ចប់​ធំ ទម្ងន់​សរុប ១០៥,២៥​ក្រាម ។ មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​ឃាត់ខ្លួន រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×